* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ចិនកោះហៅឯកអគ្គរដ្ឋទូតហ្វីលីពីន ក្រោយការប៉ះទង្គិចគ្នានៅសមុទ្រចិនខាងត្បូង (Video inside)

21-07-2026 16:54

(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានឲ្យដឹងថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅប្រទេសចិន នាថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ ជុំវិញឧប្បត្តិហេតុប៉ះទង្គិចគ្នារវាងប្រទេសទាំងពីរ នៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ក្នុងសមុទ្រចិនខាងត្បូង កាលពីមួយថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីថ្ងៃចន្ទ ចិននិងហ្វីលីពីនបានចោទប្រកាន់គ្នាទៅវិញទៅមក បន្ទាប់ពីមានការប៉ះទង្គិចរវាងទូករបស់ពួកគេ នៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង ដែលមានបញ្ហាជម្លោះ។ ទីក្រុងម៉ានីលបាននិយាយថា បុគ្គលិកកងទ័ពជើងទឹកម្នាក់របស់ខ្លួន ត្រូវបានវាយចំក្បាល ខណៈទីក្រុងប៉េកាំងបានអះអាងថា ទីក្រុងម៉ានីលជាអ្នកបង្កហេតុ។

ក្រសួងការបរទេសចិន បាននិយាយថា «ភាគីហ្វីលីពីនបានបង្កហេតុមុន ប៉ុន្តែបែរជាបង្វែរស្ថានការណ៍មកចោទប្រកាន់វិញ បំភ្លៃការពិត និងផ្សព្វផ្សាយព័ត៌មានមិនពិត»។ ឆ្មាំសមុទ្រចិន (CCG) បាននិយាយកាលពីថ្ងៃចន្ទថា ទូកពោងពីរគ្រឿងបញ្ជូនចេញពីខ្មោចនាវាយោធា BRP Sierra Madre ដែលហ្វីលីពីនទុកចោល បានមកបើកបំបុកទូកល្បាតចិនមួយគ្រឿង នៅសមុទ្រចិនខាងត្បូង ហើយកងកម្លាំងហ្វីលីពីន បានផ្តើម «ការវាយប្រហារដ៏អាក្រក់» មកលើមន្ត្រីអនុវត្តច្បាប់ចិន ដោយប្រើដងចែវ និងដំបងវែង។

ក្រសួងការបរទេសចិន បានហៅសកម្មភាពរបស់ហ្វីលីពីនថា ជាកំហុសមួយមានលក្ខណៈធ្ងន់ធ្ងរ។ ទីក្រុងម៉ានីល បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានវាយប្រហារបុគ្គលិកកងទ័ពជើងទឹកម្នាក់របស់ខ្លួនយ៉ាងខ្លាំង ចំក្បាលដោយដំបងឈើ អំឡុងពេលប៉ះទង្គិចគ្នាកាលពីថ្ងៃចន្ទ ហើយបាននិយាយថា ទូកពោងរបស់កងទ័ពជើងទឹកខ្លួន មួយគ្រឿងបានរងការខូចខាត។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក កាលពីថ្ងៃអង្គារ CCG បាននិយាយថា ប្រទេសចិនបានអនុញ្ញាតឱ្យភាគីហ្វីលីពីន ដឹកជញ្ជូនអ្នកដែលរងរបួស តាមរយៈទូកតូចពីនាវា Sierra Madre ក្រោម «ការយោគយល់មនុស្សធម៌»។ អ្នកនាំពាក្យ CCG លោក Jiang Lue បន្តថា «CCG បានសាកសួរ និងផ្ទៀងផ្ទាត់ទូកហ្វីលីពីន ព្រមទាំងបានតាមដានដំណើរការទាំងមូល» ហើយប្រទេសចិននឹងបន្តអនុវត្ត «ប្រតិបត្តិការការពារសិទ្ធិ និងអនុវត្តច្បាប់» នៅក្នុងដែនទឹកក្បែរតំបន់ Second Thomas Shoal ដែលជាតំបន់មានជម្លោះ។

គួរបញ្ជាក់ថា ស្ថានទូតហ្វីលីពីនប្រចាំនៅទីក្រុងប៉េកាំង មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ លើសេចក្តីថ្លែងការណ៍របស់ CCG និងក្រសួងការបរទេសចិននោះទេ។ប៉ុន្តែយោធាហ្វីលីពីននៅថ្ងៃអង្គារនេះ បានហៅការអះអាងរបស់ចិនថា «មិនពិត និងបំភាន់» ដោយនិយាយថា បុគ្គលិករបស់ខ្លួន មិនបានផ្តើមការប្រឈមមុខដាក់គ្នាណាមួយឡើយ៕