* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ឥណ្ឌូណេស៊ីបន្តកាត់បន្ថយថវិកាសម្រាប់កម្មវិធីអាហារឥតគិតថ្លៃរបស់ប្រធានាធិបតី (Video inside)

21-07-2026 20:16

(ហ្សាកាតា)៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានសម្រេចកាត់បន្ថយថវិកាសម្រាប់កម្មវិធីផ្តល់អាហារសាលាដោយឥតគិតថ្លៃរបស់ប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ មកនៅត្រឹម ២២៩ទ្រីលានរូពៀ (ប្រមាណ ១២,៨១ពាន់លានដុល្លារអាមេរិក) ធ្លាក់ចុះពី ២៦៨ទ្រីលានរូពៀ ហើយអាចនឹងបន្តកាត់បន្ថយថែមទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កម្មវិធីនេះគឺជាការសន្យាបោះឆ្នោតដ៏សំខាន់ និងមានតម្លៃថ្លៃបំផុតរបស់លោក ប្រាបូវ៉ូ។ ដើមឡើយ រដ្ឋាភិបាលគ្រោងចំណាយថវិកាដល់ទៅ ៣៣៥ទ្រីលានរូពៀ ក្នុងឆ្នាំ២០២៦ សម្រាប់គោលដៅអ្នកទទួលផល ៨៣លាននាក់។ ប៉ុន្តែថ្មីៗនេះ ថវិកានេះត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ដើម្បីសន្សំសំចៃ និងបង្កើនប្រសិទ្ធភាព។ លេខាធិការទីភ្នាក់ងារអាហារូបត្ថម្ភជាតិ (NNA) បានបញ្ជាក់ថា ប្រធានាធិបតីបានទុកពេលមួយខែ ដើម្បីកំណត់តួលេខថវិកាចុងក្រោយ។

ដោយឡែក​ អនុប្រធានទីភ្នាក់ងារ NNA បានសង្កត់ធ្ងន់ថា «ចំនួនអ្នកទទួលផលនឹងត្រូវកាត់បន្ថយ។ លោកប្រធានាធិបតីលែងខ្វល់ពីចំនួនមនុស្សទៀតហើយ ប៉ុន្តែលោកចង់ផ្តោតលើការកែលម្អគុណភាពវិញ ដើម្បីកុំឱ្យមានករណីពុលអាហារកើតឡើងទៀត»។

គួររំលឹកថា កម្មវិធីដែលបានចាប់ផ្តើមតាំងពីខែមករា ឆ្នាំ២០២៥ នេះ តែងតែជួបបញ្ហាភស្តុភារ និងមានករណីពុលអាហារជាច្រើនលើក។ បន្ថែមពីនេះ កាលពីខែមុន អតីតប្រធានទីភ្នាក់ងារអាហារូបត្ថម្ភនេះ រួមជាមួយមន្ត្រីពីររូបផ្សេងទៀត ក៏ទើបតែត្រូវបានចាប់ខ្លួនជុំវិញការចោទប្រកាន់ពីបទពុករលួយផងដែរ៕