* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ភ្លើងឆេះព្រៃនៅអេស្ប៉ាញ និងបារាំង,​ ព្យុះព្រិលទឹកកកនៅតំបន់បាល់កង់ បង្ហាញពីអាកាសធាតុដ៏ប្រែប្រួលនៅអឺរ៉ុប (Video inside)

21-07-2026 22:56

(ម៉ាឌ្រីដ)៖ កងពន្លត់អគ្គិភ័យអេស្ប៉ាញ កំពុងប្រឹងប្រែងគ្រប់គ្រងភ្លើងឆេះព្រៃដ៏ធំបំផុតប្រចាំឆ្នាំ ខណៈដែលអ្នកពន្លត់អគ្គិភ័យបារាំង ២នាក់ បានបាត់បង់ជីវិតក្នុងពេលបំពេញបេសកកម្ម។ ហេតុការណ៍ទាំងនេះកើតឡើងស្របពេលដែលទ្វីបអឺរ៉ុបកំពុងរងគ្រោះដោយរលកកម្តៅ គ្រោះរាំងស្ងួត និងការព្យាករណ៍ពីព្យុះព្រិលទឹកកកយ៉ាងធ្ងន់ធ្ងរនៅតំបន់បាល់កង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅប្រទេសបារាំង អ្នកពន្លត់អគ្គិភ័យ ២នាក់បានស្លាប់នៅតំបន់ ហ្ស៊ីរ៉ុង (Gironde) ដែលជាតំបន់ប្រកាសអាសន្នខ្ពស់សម្រាប់ភ្លើងឆេះព្រៃ ត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីម្នាក់ទៀតបានស្លាប់នៅតំបន់ភ្នំអាល់។ ចំណែកនៅប្រទេសអេស្ប៉ាញ ភ្លើងឆេះព្រៃនៅខេត្តក្វាដាឡាហ្សារ៉ា (Guadalajara) បានឆាបឆេះយ៉ាងសន្ធោសន្ធៅមិនអាចគ្រប់គ្រងបានអស់ ៦ថ្ងៃមកហើយ ដែលបង្ខំឱ្យពលរដ្ឋជាង ១,២០០នាក់ត្រូវជម្លៀសខ្លួនចេញ ខណៈសីតុណ្ហភាពហក់ឡើងដល់ជាង ៤០អង្សាសេ។ គ្រោះថ្នាក់នេះកើតឡើងមិនដល់ពីរសប្តាហ៍ផង បន្ទាប់ពីភ្លើងឆេះព្រៃបានសម្លាប់មនុស្ស ១៣នាក់ នៅខេត្តអាល់មេរៀ (Almeria)។

គួរបញ្ជាក់ថា អឺរ៉ុបគឺជាទ្វីបដែលមានការឡើងកម្តៅលឿនជាងគេបំផុតនៅលើពិភពលោក។ អ្នកវិទ្យាសាស្ត្រជាច្រើនអះអាងថា ការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស កំពុងធ្វើឱ្យរលកកម្តៅ គ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃ កាន់តែមានសភាពធ្ងន់ធ្ងរ ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលដល់ការកើតមានព្យុះដ៏បំផ្លិចបំផ្លាញភ្លាមៗ។ គិតមកទល់ពេលនេះក្នុងឆ្នាំ២០២៦ អឺរ៉ុបបានរងគ្រោះដោយរលកកម្តៅយ៉ាងអាក្រក់ចំនួន ៣ដងជាប់ៗគ្នារួចមកហើយ ដែលកម្តៅដ៏សាហាវនេះក៏ត្រូវបានគេបន្ទោសថាជាមូលហេតុនៃការស្លាប់របស់មនុស្សរាប់ពាន់នាក់នៅចន្លោះខែឧសភា ដល់ខែមិថុនា ផងដែរ៕