* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សហរដ្ឋអាមេរិក ចាយអស់ ៣៧,៥ពាន់លានដុល្លារ ក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់ (Video inside)

22-07-2026 08:53

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយនៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ ថាការចំណាយរបស់សហរដ្ឋអាមេរិកលើការធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ បានកើនដល់ ៣៧,៥ពាន់លានដុល្លារហើយមកទល់នឹងពេលនេះ ខណៈរូបលោកប្រឈមមុខនឹងការសួរចម្លើយដោយផ្ទាល់ពីក្រុមអ្នកតំណាងរាស្ត្រជាលើកដំបូងចាប់តាំងពីសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើងវិញជាថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សល់ពេល ៦ខែទៀត មុននឹងការបោះឆ្នោតពាក់កណ្ដាលអាណត្តិចូលមកដល់នៅខែវិច្ឆិកាខាងមុខ គណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រហែលជាត្រូវប្រឈមនឹងឧបសគ្គកាន់តែខ្លាំងដើម្បីរក្សាការគ្រប់គ្រងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា នៅក្នុងសំឡេងភាគច្រើន ខណៈគណបក្សប្រជាធិបតេយ្យកំពុងកើនប្រជាប្រិយភាពក្នុងការស្ទង់មតិ ដ្បិតពួកគេបានទាញភ្ជាប់សង្រ្គាមអ៉ីរ៉ង់ទៅនឹងបញ្ហាសេដ្ឋកិច្ចប្រជាជនអាមេរិកកំពុងប្រឈម។

នៅក្នុងការផ្ដល់សក្ខីកម្មក្នុងទីក្រុងវ៉ាស៊ីនតោន នៅចំពោះមុខក្រុមអ្នកតំណាងរាស្ត្រអាមេរិក លោក Hegseth បានបញ្ជាក់ថាការចំណាយអស់ជាង ៣៧,៥ពាន់លានដុល្លារ ក្នុងនោះរួមមានទាំងការចំណាយជាក់លាក់មួយចំនួនក្នុងសង្រ្គាម ព្រមទាំងការប៉ាន់ស្មានការចំណាយរហូតដល់ថ្ងៃទី៣០ ខែកញ្ញា។ វាមិនទាន់ច្បាស់ថាតើមន្ទីរបញ្ចកោណបានគណនាលើការចំណាយយ៉ាងដូចម្ដេច នោះទេ? ប៉ុន្តែប្រភពមួយធ្លាប់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលខែមីនា ថារដ្ឋបាលលោក ត្រាំ វាយតម្លៃថា៦ថ្ងៃដំបូងនៃសង្រ្គាម សហរដ្ឋអាមេរិកបានចំណាយអស់យ៉ាងហោច ១១,៣ពាន់លានដុល្លារ។

គួរបញ្ជាក់ថា លោក ត្រាំ កាលពីខែមិថុនា បានស្នើឱ្យសភាអាមេរិកអនុម័តកញ្ចប់ថវិកាជិត ៩០ពាន់លានដុល្លារបន្ថែមទៀត ដែលភាគច្រើននៃកញ្ចប់ថវិកានេះត្រូវយកទៅប្រើពាក់ព័ន្ធនឹងសង្រ្គាមជាមួយអ៉ីរ៉ង់៕