* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ហ្សេលេនស្គី បណ្ដេញអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន ចេញពីតំណែង (Video inside)

22-07-2026 09:40

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសពីការបណ្ដេញអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន លោក Oleksandr Syrsky ចេញពីតំណែង នៅចំពោះមុខវិបត្តិនយោបាយដែលកំពុងកើតឡើងដោយសារតែបណ្ដេញរដ្ឋមន្ត្រីការពារជាតិដ៏មានប្រជាប្រិយភាពម្នាក់ចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ជាមួយការប្រកាសបណ្ដេញលោក​ Syrsky លោក ហ្សេលេនស្គី ក៏បានប្រកាសតែងតាំងមេបញ្ជាការកងកម្លាំងចម្រុះអ៊ុយក្រែន លោក Mykhailo Drapaty ជាអគ្គមេបញ្ជាការថ្មីរបស់អ៊ុយក្រែនផងដែរ។ លោក Syrsky មានអាយុ ៦០ឆ្នាំ បានឡើងកាន់តំណែងជាអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែនចាប់តាំងពីឆ្នាំ២០២៤ ហើយស្ថិតក្នុងចំណោម មេបញ្ជាការដ៏មានបទពិសោធន៍ឆ្អិនឆ្អៅរបស់អ៊ុយក្រែនដែលបានដឹកនាំប្រតិបត្តិការយោធាប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ីដែលបានផ្ទុះឡើងកាលពីឆ្នាំ២០២២។

ការបណ្ដេញលោក Syrsky ចេញពីតំណែងទៀតសោត ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានបាតុកម្មតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់លោក ហ្សេលេនស្គីដែលបានដកតំណែង រដ្ឋមន្ត្រីការពារជាតិ លោក Mykhailo Fedorov ដែលមានទំនាស់ជាមួយលោក Syrsky ជុំវិញការធ្វើកំណែទម្រង់យោធា។ «ខ្ញុំបានសម្រេចចិត្តតែងតាំងលោក Mykhailo Drapaty ជាអគ្គមេបញ្ជាការថ្មីនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន»។ នេះជាការគូសបញ្ជាក់របស់លោក ហ្សេលេនស្គី ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Telegram។ លោកបានបន្ថែមថាលោកពិតជាអរគុណលោក Oleksandr Syrsky និងកងទ័ពអ៊ុយក្រែនទាំងអស់ដែលកំពុងប្រយុទ្ធតស៊ូការពារជាតិ។

គួរបញ្ជាក់ថា ជោគវាសនារបស់លោក Syrsky បានស្ថិតក្នុងភាពមិនច្បាស់លាស់កាលពីសប្ដាហ៍មុន នៅពេលលោក ហ្សេលេនស្គីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Fedorov តែ៦ខែ ប៉ុណ្ណោះការតែងតាំងរូបលោក។ លោក Fedorov បានចោទប្រកាន់លោក Syrsky បានរារាំងគំនិតរបស់លោកក្នុងការធ្វើកំណែទម្រង់យោធាអ៊ុយក្រែន ហើយបានបញ្ចុះបញ្ចូលឱ្យលោក ហ្សេលេនស្គីបណ្ដេញរូបលោកចេញពីតំណែង។ តែលោក Syrsky បានច្រានចោលការចោទប្រកាន់បែបនេះ៕