* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អាស៊ែបៃហ្សង់ទម្លាយឱ្យដឹងថាអាល្លឺម៉ង់ និងរុស្ស៉ី បើកកិច្ចប្រជុំសម្ងាត់ ពាក់ព័ន្ធនឹងអ៊ុយក្រែន (Video inside)

22-07-2026 10:00

(បែរឡាំង)៖ ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev បានឱ្យដឹងកាលពីថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ ថាអតីតមន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ និងរុស្ស៉ីបានបើកកិច្ចប្រជុំជាសម្ងាត់ ក្នុងរដ្ឋធានីបាគូ ក្នុងខែកក្កដានេះ ដើម្បីពិភាក្សាគ្នាថាតើត្រូវបិទបញ្ចប់សង្រ្គាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែនដោយរបៀបណា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg។

ការលើកឡើងរបស់លោក Ilham Aliyev ជាការទទួលស្គាល់សេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ដែលបានចុះផ្សាយពីកិច្ចប្រជុំសម្ងាត់នេះកាលពីពេលថ្មីៗនេះ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុងបែរឡាំង កាលពីថ្ងៃអង្គារអំឡុងធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz លោក Aliyev បានគូសបញ្ជាក់ថា «ទឹកដីរបស់យើងត្រូវបានប្រើដើម្បីរៀបចំកិច្ចប្រជុំរបៀបនេះដោយយើងមិនបានដឹងជាមុននោះទេ»។ លោកបន្ថែមថាអាស៊ែបៃហ្សង់មិនទាន់ផ្ដល់ព័ត៌មានអ្វីលម្អិតទេ ដ្បិតមិនមានវត្តមានចូលក្នុងកិច្ចប្រជុំសម្ងាត់នោះ។ ប៉ុន្តែលោក អះអាងថាប្រសិនបើកិច្ចប្រជុំនោះមានគោលបំណងចូលរួមចំណែងដល់ការស្វែងរកដំណោះស្រាយបិទបញ្ចប់សង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន នោះអាស៊ែបៃហ្សង់នឹងស្វាគមន៍ជានិច្ច។

តាមលោក Aliyev កិច្ចប្រជុំសម្ងាត់រវាងអតីតក្រុមមន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ និងរុស្ស៉ីបានធ្វើឡើងក្នុងរដ្ឋធានីបាគូកាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់វិញ គណៈប្រតិភូក្រៅផ្លូវការរបស់អាល្លឺម៉ង់ ក្នុងនោះរួមមានលោក Ronald Pofalla និងលោក Matthias Platzeck ដែលសុទ្ធសឹងជាអតីតមន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ក្រោមការដឹកនាំរបស់អតីតអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel។ ចំណែកខាងរុស្ស៉ីវិញ មានអតីតនាយករដ្ឋមន្ត្រីរុស្ស៉ី លោក Viktor Zubkov និងបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Gazprom៕