* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រមុខការទូតអាមេរិកប្រាប់អាស៊ាន៖ បណ្ដោយឱ្យអ៉ីរ៉ង់គ្រប់គ្រង Hormuz នឹងបង្កើតគំរូដ៏គ្រោះថ្នាក់ (Video inside)

22-07-2026 10:32

(ម៉ានីល)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ថាការគ្រប់គ្រងណាមួយរបស់អ៉ីរ៉ង់លើច្រកសមុទ្រ Hormuz នឹងបង្កើតជាគំរូដ៏គ្រោះថ្នាក់បំផុតមួយដែលនឹងបង្កផលវិបាកមិនមែនត្រឹមតែក្នុងតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការអត្ថាធិប្បាយរបស់លោក Rubio ធ្វើឡើងបន្ទាប់ពីទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក បានប្រកាសថាខ្លួនបានចាប់ផ្ដើមការវាយប្រហារតាមផ្លូវអាកាសលើគោលដៅយោធាក្នុងប្រទេសអ៉ីរ៉ង់ ១១យប់ជាប់ៗគ្នា ក្នុងគោលបំណងបំបាក់សមត្ថភាពរបស់អ៉ីរ៉ង់កុំឱ្យគំរាមកំហែងដល់កប៉ាល់ដឹកទំនិញឆ្លងកាត់ច្រកសមុទ្រ Hormuz។ ថ្លែងទៅកាន់ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន លោកប្រមុខការទូតអាមេរិកបានកត់សម្គាល់ថា «ប្រសិនបើយើងបង្កើតគំរូមួយនៅក្នុងតំបន់មជ្ឈិមបូព៌ា ជាទីដែលប្រទេសមួយអាចសម្រេចចិត្តដើម្បីគ្រប់គ្រងលើផ្លូវទឹកអន្តរជាតិមួយ ដូចជាការយកថ្លៃឆ្លងកាត់ និងបំផ្ទុះកប៉ាល់របស់អ្នកប្រសិនបើអ្នកមិនព្រមបង់លុយ នោះមានន័យថាយើងបានបង្កើតគំរូដ៏គ្រោះថ្នាក់បំផុតមួយដែលអាចនឹងកើតឡើងច្រំដែលនៅកន្លែងផ្សេងទៀត ជុំវិញពិភពលោក ក្នុងនោះរួមមានទាំងតំបន់នេះ (អាស៊ី) ផងដែរ»

លោក Rubio បានបន្ថែមថាសេរីភាពនៃការធ្វើនាវាចរកំពុងត្រូវបានគំរាមកំហែង ហើយពិភពលោកគួរតែចូលរួមទប់ស្កាត់កុំឱ្យរឿងបែបនេះកើតឡើង។ យ៉ាងណាក៏ដោយ បើតាមលោកប្រមុខការទូតអាមេរិក សហរដ្ឋអាមេរិកនៅតែបើកចំហទ្វារការទូតជាមួយអ៉ីរ៉ង់ តែតេហេរ៉ង់ទៅវិញទេដែលគ្មានភាពប្រាកដប្រជា៕