* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា នៅតែបន្តកើនឡើង ដល់៥៣៤៦នាក់ (Video inside)

22-07-2026 13:14

(ការ៉ាកាស)៖ របាយការណ៍ផ្លូវការចុងក្រោយ កាលពីថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីភ្លោះ ដែលបានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡាកាលពីជិតមួយខែមុន នៅតែបន្តកើនឡើង គឺដល់ចំនួន៥៣៤៦នាក់។ នចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីភ្លោះ នៅវ៉េណេស៊ុយអេឡាឡើងដល់ ៥.៣៤៦ នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

គ្រោះរញ្ជួយដី២ផ្ទួនគ្នា កម្រិត៧,២រ៉ិចទ័រ និង៧,៥រ៉ិចទ័រ កាលពីថ្ងៃទី ២៤ ខែមិថុនា បានវាយប្រហារយ៉ាងខ្លាំងបំផុត នៅភាគខាងជើងនៃប្រទេសវ៉េណេស៊ុយអេឡា ជាពិសេសនៅរដ្ឋជាប់ឆ្នេរសមុទ្រ La Guaira ដែលស្ថិតនៅជាប់រដ្ឋធានីការ៉ាកាស។

លោក Jorge Rodriguez ប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា បានប្រកាសនៅលើបណ្តាញ Telegram ថា ចំនួនអ្នកស្លាប់គឺមានយ៉ាងហោច ៥៣៤៦នាក់ ដែលជាការកើនឡើង ៦៨នាក់ ធៀបនឹងមួយថ្ងៃមុន។ ដោយឡែក ចំនួនអ្នករងរបួសនៅ ១៦ ៧៤០នាក់ដដែល។ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា មិនបានបញ្ជាក់ពីចំនួនអ្នកបាត់ខ្លួន ដែលនៅជាប់ក្រោមគំនរបាក់បែកនោះទេ ប៉ុន្តែអង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មនុស្សរហូតដល់ ៥០០០០នាក់ អាចនៅតែបាត់ខ្លួន។

មនុស្សសរុបជាង ២៣០០០នាក់ ត្រូវព្រាត់ប្រាសពីផ្ទះសម្បែង ព្រោះតែគ្រោះរញ្ជួយដី ហើយមានការរៀបចំជំរំស្នាក់នៅបណ្តោះអាសន្ន នៅទូទាំងតំបន់រងគ្រោះ រាប់ចាប់ពីកីឡដ្ឋាន រហូតដល់ចិញ្ចើមផ្លូវ។ លោកស្រី Delcy Rodriguez ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា កាលពីថ្ងៃចន្ទ បានប្រកាសថា ប្រជាជនប្រមាណ ២០០គ្រួសារ ដែលបាត់បង់ផ្ទះសម្បែង នឹងត្រូវបានផ្ដល់កន្លែងស្នាក់នៅ ក្នុងអគារអាផាតមិនមួយនៅទីក្រុងការ៉ាកាស ហើយលោកស្រីសន្យាសាងសង់ ផ្ទះជាង ៤០០០ ខ្នង ដើម្បីជួយអ្នករងផលប៉ះពាល់។

គួរបញ្ជាក់ថា យោងតាមតួលេខផ្លូវការពីរដ្ឋាភិបាលវ៉េណេស៊ុយអេឡា អគារសរុបជាង ៨៥០ខ្នងបានរងការខូចខាត ហើយ ១៩០ខ្នង បានដួលរលំទាំងស្រុង ដោយសារគ្រោះមហន្តរាយរញ្ជួយដី៕