* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អភិបាលក្រុងញូវយ៉កអះអាងថា ទីក្រុងរបស់លោកគ្មានសិទ្ធិចាប់ខ្លួនលោក Netanyahu តាមដីកាតុលាការ ICC ទេ (Video inside)

22-07-2026 13:47

(ញូវយ៉ក)៖ លោក Zohran Mamdani អភិបាលក្រុងញូវយ៉ក បាននិយាយកាលពីថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ ថា ការិយាល័យរបស់លោក មិនមានអំណាចអនុវត្តដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លើនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ទេ ប៉ុន្តែលោកបានអំពាវនាវឱ្យអាជ្ញាធរសហព័ន្ធអាមេរិក ជាអ្នកទទួលខុសត្រូវលើរឿងនេះ ហើយធ្វើសកម្មភាពជំនួសវិញ។ នេះបើតាមការចេញផ្សាយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Mamdani បាននិយាយក្នុងសារវីដេអូខ្លីមួយ ដែលបានបង្ហោះលើបណ្ដាញសង្គមថា «រដ្ឋបាលរបស់ខ្ញុំ បានពិនិត្យគ្រប់មធ្យោបាយ ដែលមានក្រោមច្បាប់ជាធរមាន ដើម្បីកំណត់ថា តើទីក្រុងញូវយ៉កអាចអនុវត្តដីកាចាប់ខ្លួន របស់តុលាការ ICC បានដែរឬទេ ប្រសិនបើលោក Benjamin Netanyahu មកទីនេះ»។ លោកបន្តថា «វាច្បាស់ណាស់ថា យើងគ្មានសិទ្ធិអំណាចស្របច្បាប់ឯករាជ្យ ដើម្បីអនុវត្តដីកានេះទេ។ ទោះជាយ៉ាងណា រដ្ឋាភិបាលសហព័ន្ធមានសិទ្ធិនេះ ហើយខ្ញុំអំពាវនាវឱ្យពួកគេចូលរួមជាមួយ ICC និងអនុវត្តដីកានេះ»

តុលាការអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បាននិយាយកាលពីឆ្នាំ២០២៤ ថា ខ្លួនមានហេតុផលសមរម្យដើម្បីជឿថា លោក Netanyahu គឺជាអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដែលធ្វើឡើងឆ្លើយតបការវាយប្រហាររបស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្ដេជ្ញាថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល នឹងមិនប្រឈមមុខនឹងការចាប់ខ្លួននោះទេ ប្រសិនបើលោកមកចូលរួមកិច្ចប្រជុំកំពូលមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងខែកញ្ញា នៅទីក្រុងញូវយ៉ក។

នៅក្នុងវីដេអូដដែលខាងលើ លោក Mamdani បាននិយាយថា «នរណាក៏ដោយ ដែលមានភ្នែក មានបេះដូង និងមានមនសិការ គួរតែទទួលស្គាល់នូវការបំផ្លិចបំផ្លាញ ដែលលោក Netanyahu បានបង្កឡើង ហើយយល់ច្បាស់ថា នាយករដ្ឋមន្រ្តីអ៉ីស្រាអែលរូបនេះ គួរតែត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការ ដូចដែលខ្ញុំបានលើកឡើងកន្លងមក»

លោកអភិបាលក្រុងញូវយ៉កបន្ថែមថា «ខ្ញុំយល់ស្របជាមួយ ICC ថា លោក Benjamin Netanyahu គួរតែត្រូវបានចាប់ខ្លួន និងកាត់ទោសចំពោះឧក្រិដ្ឋកម្មរបស់លោក ដូចដែលខ្ញុំយល់ស្របចំពោះអ្នកផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ដោយ ICC»

គួរបញ្ជាក់ថា ការិយាល័យរបស់លោក Netanyahu បានច្រានចោលជំហររបស់លោក Mamdani ហើយបានរិះគន់ថា ICC គ្រាន់តែជាតុលាការមួយ ដែលគ្មានតម្លាភាពឬយុត្តិធម៌៕