* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

តុលាការនៅប្រទេសឥណ្ឌា ផ្តន្ទាទោសចោរសមុទ្រសូម៉ាលី៤៤នាក់ ដាក់ពន្ធនាគារអស់មួយជីវិត (Video inside)

22-07-2026 14:16

(ញូវដែលី)៖ តុលាការនៅប្រទេសឥណ្ឌា បានកាត់ទោសជនជាតិសូម៉ាលីចំនួន៤៤នាក់ ដាក់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីពួកគេបានធ្វើសកម្មភាពប្លន់កប៉ាល់ នៅក្បែរឆ្នេរប្រទេសនៃតំបន់អាហ្រ្វិកខាងកើតមួយនេះ កាលពីប៉ុន្មានឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឧប្បត្តិហេតុពីរផ្សេងគ្នា ពួកចោរសមុទ្របានប្លន់កប៉ាល់ដឹកទំនិញធំមួយគ្រឿង និងកប៉ាល់នេសាទមួយគ្រឿង ដោយបានចាប់ក្រុមនាវិកជាចំណាប់ខ្មាំង មុនពេលកងទ័ពជើងទឹកឥណ្ឌា បានជួយសង្គ្រោះពួកគេ និងចាប់ខ្លួនចោរសមុទ្រទាំងនោះ កាលពីឆ្នាំ២០២៤។

បើយោងតាមសាលក្រម ក្នុងសំណុំរឿងទាំងពីរ ដែលត្រូវបានប្រកាសដោយតុលាការពិសេសមួយនៅទីក្រុងបុមបៃ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្នុងអំឡុងពេលជំនុំជម្រះក្ដី ជនជាប់ចោទសូម៉ាលីទាំង៤៤នាក់ បានឆ្លើយសារភាពកំហុស។ ចៅក្រមឈ្មោះ SB Dige បាននិយាយថា «ការធ្វើសកម្មភាពចោរសមុទ្រ តាមរយៈការប្លន់កប៉ាល់ ហើយចាប់ក្រុមនាវិកជាចំណាប់ខ្មាំង ដើម្បីជំរិតទារប្រាក់ ដោយព្យាយាមសម្លាប់ពួកគេ និងយកពួកគេធ្វើជាខែលការពារខ្លួន គឺជារឿងយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចមើលរំលងបានឡើយ»

អំឡុងសកម្មភាពប្លន់លើកទីមួយ កាលពីខែធ្នូ ឆ្នាំ២០២៣ គឺជនជាតិសូម៉ាលី៣៥ នាក់ បានវាយប្រហារកប៉ាល់ដឹកទំនិញយក្ស ឈ្មោះ MV Ruen ដែលដោតទង់ជាតិម៉ាល់ត៍។ រិឯនៅខែមីនា ឆ្នាំ២០២៤ ជន៩នាក់ផ្សេងទៀត បានប្លន់កប៉ាល់នេសាទ Al Kambar ដែលដោតទង់ជាតិអ៉ីរ៉ង់។ ចោរសមុទ្រសរុបទាំង៤៤នាក់ ត្រូវបានឃុំខ្លួននៅពន្ធនាគារ Taloja ក្នុងទីក្រុង Navi Mumbai តាំងពីឆ្នាំ២០២៤។ កន្លងមក ពួកគេបានដាក់ញត្តិទៅតុលាការ ដើម្បីសុំបញ្ជូនត្រឡប់ទៅប្រទេសសូម៉ាលីវិញ ដើម្បីប្រឈមមុខនឹងនីតិវិធីច្បាប់នៅទីនោះ។

សកម្មភាពចោរសមុទ្រ បានរីករាលដាលយ៉ាងខ្លាំង នៅក្បែរឆ្នេរសមុទ្រសូម៉ាលី កាលពីអំឡុងទសវត្សរ៍ឆ្នាំ២០០០ ដោយឈានដល់កម្រិតកំពូលនៅឆ្នាំ២០១១ ជាមួយនឹងការវាយប្រហាររាប់រយករណី។ ចាប់តាំងពីពេលនោះមក ការដាក់ពង្រាយកងទ័ពជើងទឹកអន្តរជាតិ និងយុទ្ធសាស្ត្រថ្មីៗដោយប្រតិបត្តិករដឹកជញ្ជូនពាណិជ្ជកម្ម កាត់បន្ថយហានិភ័យបានយ៉ាងច្រើន។

គួរបញ្ជាក់ថា កងទ័ពជើងទឹកឥណ្ឌា ត្រូវបានដាក់ពង្រាយនៅឆ្នេរសមុទ្រសូម៉ាលី តាំងពីឆ្នាំ២០០៨ ហើយបានបង្កើន កិច្ចខិតខំប្រឹងប្រែងប្រឆាំងការលួចប្លន់តាមផ្លូវសមុទ្រ នៅឆ្នាំ២០២៣ បន្ទាប់ពីមានការកើនឡើងនៃការវាយប្រហារ រួមទាំងនៅសមុទ្រអារ៉ាប់ និងដោយក្រុមឧទ្ទាមហ៊ូទីយេម៉ែន ដែលគាំទ្រដោយអ៉ីរ៉ង់ នៅឯសមុទ្រក្រហម៕