* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អាមេរិក ថ្កោលទោសការប្ដេជ្ញារបស់មេដឹកនាំប្រទេសនីការ៉ាហ្កា ដែលចង់លែងឱ្យមានការបោះឆ្នោត

22-07-2026 14:43

(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio កាលពីថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ បានថ្កោលទោសការប្ដេជ្ញាចិត្ត របស់ប្រធានាធិបតីប្រទេសនីការ៉ាហ្កាលោក Daniel Ortega ដែលចង់រារាំងលែងឱ្យមានការបោះឆ្នោតតទៅទៀត ដើម្បីទប់ស្កាត់គណបក្សប្រឆាំងពីការឡើងដឹកនាំប្រទេស បន្ទាប់ពីរូបលោកបានកាន់អំណាចជិតពីរទសវត្សរ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Rubio បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយ យ៉ាងដូច្នេះថា «ការប្រកាសរបស់លោក Daniel Ortega ដែលថា ក្រោមរបបផ្ដាច់ការរបស់គ្រួសារលោក នីការ៉ាហ្កានឹងមិនមានការបោះឆ្នោតទៀតទេ គឺបានបង្ហាញយ៉ាងច្បាស់ពីលក្ខណៈផ្ដាច់ការពិតប្រាកដរបស់ពួកគេ»

លោក Rubio បានបន្ថែមថា «ប្រជាជននីការ៉ាហ្កា មានសិទ្ធិជ្រើសរើសមេដឹកនាំរបស់ពួកគេ តាមរយៈការបោះឆ្នោតបែបប្រជាធិបតេយ្យ» ហើយលោកអំពាវនាវឱ្យសហគមន៍អន្តរជាតិរួមគ្នា ដើម្បីបង្ហាញទៅ របបផ្ដាច់ការនីការ៉ាហ្កាថា ខ្លួនមិនអាចធ្វើអ្វីតាមតែអំពើចិត្តដោយមិនចាំបាច់ប្រឈមមុខជាមួយផលវិបាកនោះឡើយ។

លោក Ortega ដែលបច្ចុប្បន្នមានអាយុ ៨០ឆ្នាំ បានកាន់អំណាចតាំងពីឆ្នាំ២០០៧ បន្ទាប់ពីការបោះឆ្នោត ដែលត្រូវបានចោទសួរ ដោយសហគមន៍អន្តរជាតិ។ លោកត្រូវបានគេចោទប្រកាន់យ៉ាងទូលំទូលាយថា បានធ្វើចំណាត់ការធ្ងន់ៗ ដើម្បីបង្ក្រាបក្រុមប្រឆាំង និងរក្សាអំណាចនៅក្នុងប្រទេសអាមេរិកកណ្ដាលមួយនេះ។

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ក្នុងព្រឹត្តិការណ៍មួយដើម្បីអបអរសាទរខួបលើកទី៤៧ នៃបដិវត្តន៍ Sandinista នៅក្នុងរដ្ឋធានី Managua លោក Ortega បាននិយាយថា៖ «ពួកគេគួរតែបំភ្លេចវាទៅ នៅទីនេះក្នុងប្រទេសនីការ៉ាហ្កា នឹងគ្មានការបោះឆ្នោតទៀតទេ ដើម្បីអាចឱ្យពួកគេព្យាយាមដណ្ដើមយករដ្ឋាភិបាល ហើយកាន់កាប់អំណាច»

នីការ៉ាហ្កា តាមពិតទៅគឺត្រូវរៀបចំការបោះឆ្នោតសកល នៅខែវិច្ឆិកា ឆ្នាំ២០២៦នេះ ប៉ុន្តែប្រហែលជាមួយឆ្នាំកន្លះមុន ការធ្វើវិសោធនកម្មដ្ឋធម្មនុញ្ញ បានពង្រីកអាណត្តិប្រធានាធិបតីពី ៥ឆ្នាំ ទៅ៦ឆ្នាំ ដែលមានន័យថា ការបោះឆ្នោតឥឡូវ ត្រូវបានកំណត់ពេលសម្រាប់ឆ្នាំ២០២៧វិញ។

គួរបញ្ជាក់ថា លោក Ortega និងភរិយារបស់លោក គឺលោកស្រី Rosario Murillo បានគ្រប់គ្រងប្រទេសនីការ៉ាហ្កា អស់រយៈពេលជិតពីរទសវត្សរ៍ ដោយអំណាចផ្ដាច់ការ។ អ្នកទាំងពីរបានរក្សាការគ្រប់គ្រងយ៉ាងតឹងរ៉ឹង លើសង្គមនីការ៉ាហ្កា ចាប់តាំងពីការបង្ក្រាបយ៉ាងធ្ងន់ធ្ងរ លើការតវ៉ាក្នុងឆ្នាំ២០១៨ ដែលបើយោងតាមអង្គការសហប្រជាជាតិ គឺបណ្ដាលឱ្យមនុស្សជាង ៣០០នាក់ស្លាប់៕