* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មេដឹកនាំមីយ៉ាន់ម៉ា នឹងទៅបំពេញទស្សនកិច្ចប្រទេសថៃ នាថ្ងៃទី៦-៧ ខែសីហា (Video inside)

22-07-2026 15:09

(ម៉ានីល)៖ កាលពីថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការបរទេសថៃ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា មេដឹកនាំមីយ៉ាន់ម៉ា លោក Min Aung Hlaing នឹងជួបជាមួយនាយករដ្ឋមន្ត្រីថៃ លោក Auntin Charnvirakul នៅថ្ងៃទី៦ និងទី៧ ខែសីហា នៅឯទីក្រុងបាងកក។

ប្រមុខការទូតថៃ លោក Sihasak Phuangketkeow បានបញ្ជាក់ពីជំនួបខាងលើ បន្ទាប់ពីអ្វីដែលលោកហៅថា ជាការពិភាក្សាគ្នា «ដោយត្រង់ៗ» ជាមួយក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងម៉ានីល អំពីមធ្យោបាយល្អបំផុត ដើម្បីអាចឱ្យមីយ៉ាន់ម៉ាត្រឡប់មកចូលឆាកការទូតរបស់ប្លុកនេះវិញ។

ស្របពេលនៅតែជាសមាជិករបស់អាស៊ានក៏ដោយ មីយ៉ាន់ម៉ាត្រូវបានផាត់ចេញជាផ្លូវការ ពីកិច្ចប្រជុំសំខាន់ៗរបស់ប្លុកនេះ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ របស់របបយោធា បានផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អោងសាន ស៊ូជី។

ប្រទេសថៃ ដែលមានព្រំដែនវែងជាប់នឹងប្រទេសមីយ៉ាន់ម៉ា ដែលរងការបែកបាក់ដោយសង្គ្រាមស៊ីវិល និងជាទីជម្រកសម្រាប់ជនភៀសខ្លួនរាប់លាននាក់ បាននិងកំពុងដឹកនាំការជំរុញឱ្យរដ្ឋដែលត្រូវបានគេបដិសេធមួយនេះ អាចធ្វើសមាហរណកម្មឡើងវិញ ខណៈបញ្ហានេះបានបង្ហាញពីការខ្វែងគំនិតគ្នាស៉ីជម្រៅ ក្នុងចំណោមសមាជិកអាស៊ាន។

គួរបញ្ជាក់ថា លោក Min Aung Hlaing កាលពីដើមខែនេះ បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសឡាវ ខណៈវាគឺជា​ទស្សនកិច្ចដំបូងបំផុតទៅកាន់រដ្ឋដែលជាសមាជិកអាស៊ាន ចាប់តាំងពីលោកបានក្លាយជាប្រធានាធិបតីស៉ីវិលរបស់មីយ៉ាន់ម៉ា កាលពីខែមេសា ឆ្នាំនេះ ក្រោយកាន់អំណាចជាប្រមុខរដ្ឋាភិបាលយោធា អស់រយៈពេលជាង៥ឆ្នាំ៕