* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មេទ័ពកំពូលអ៊ុយក្រែនដែលត្រូវបានដកតំណែង អះអាងថា អ៊ុយក្រែនដណ្តើមបានទឹកដីមកវិញ ៧០០គីឡូម៉ែត្រក្រឡាក្នុងឆ្នាំនេះ (Video inside)

22-07-2026 16:11

(កៀវ)៖ អគ្គមេបញ្ជាការយោធារបស់អ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញពីតំណែង គឺលោកឧត្តមសេនីយ៍ Oleksandr Syrskyi នាថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ បានអះអាងថា ក្នុងឆ្នាំនេះ អ៊ុយក្រែនវាយដណ្តើមយកទឹកដីមកវិញបានទំហំ ​៧០០គីឡូម៉ែត្រក្រឡា ហើយលោកក៏បានបញ្ជាក់ផងដែរថា រូបលោកនឹងត្រូវចាកចេញពីមុខតំណែងជាមេទ័ពកំពូលនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Syrskyi បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ Telegram ថា «ខ្ញុំកំពុងប្រគល់កងទ័ពមួយ ទៅកាន់អ្នកស្នងតំណែងរបស់ខ្ញុំ ដែលមិនត្រឹមតែកំពុងការពារប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងវាយលុកផងដែរ»។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសកាលពីថ្ងៃអង្គារថា ឧត្តមសេនីយ៍ Mykhailo Drapatyi នឹងឡើងជំនួសលោក Syrskyi បន្ទាប់ពីផ្ទុះការតវ៉ាតាមដងផ្លូវជាច្រើនថ្ងៃមកនេះ។

ការផ្លាស់ប្តូរខាងលើ បានកើតឡើងបន្ទាប់ពីការដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Mykhailo Fedorov នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ កាលពីសប្តាហ៍មុន ដែលបានលាតត្រដាងនូវភាពបែកបាក់ស៉ីជម្រៅ នៅក្នុងជួរថ្នាក់ដឹកនាំវិស័យការពារជាតិរបស់អ៊ុយក្រែន។ លោក Fedorov ត្រូវគេដឹងថាមានទំនាស់ជាមួយលោក Syrsky ជុំវិញការធ្វើកំណែទម្រង់យោធា ប៉ុន្តែបន្ទាប់ពីលោក ហ្សេលេនស្គី បានសម្រេចដកតំណែងលោក Fedovrov ជារដ្ឋមន្រ្តីការពារជាតិ ប្រជាជនអ៊ុយក្រែនក៏បាននាំគ្នាចេញធ្វើបាតុកម្មតាមដងផ្លូវ។

លោក Syrskyi បានកាន់តំណែងជាអគ្គមេបញ្ជាការយោធា តាំងពីដើមឆ្នាំ២០២៤ បន្ទាប់ពីបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារទីក្រុង Kyiv អំឡុងដំណាក់កាលដំបូង នៃសង្រ្គាមជាមួយរុស្ស៉ី និងក្នុងប្រតិបត្តិការវាយបកយ៉ាងលឿន ដើម្បីដណ្ដើមយកតំបន់ Kharkiv ភាគឦសាន មកវិញកាលពីក្នុងឆ្នាំ២០២២។ ប៉ុន្តែលោកបានប្រឈមមុខនឹង ការរិះគន់យ៉ាងខ្លាំងជុំវិញរបៀបរបបដឹកនាំមានលក្ខណៈតឹងរ៉ឹងខ្លាំង ដែលសមាជិកយោធាខ្លះ និយាយថា វាបានបណ្តាលឱ្យមានការបាត់បង់កងទ័ពក្នុងចំនួនខ្ពស់ហួសហេតុ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក លោក Syrskyi បានគូសរំលេចពីស្នាដៃនានារបស់លោក ក្នុងនោះរួមទាំងការរារាំងការវាយលុករបស់រុស្ស៊ី នៅក្នុងតំបន់ Kharkiv និងប្រតិបត្តិការចូលលុកលុយតំបន់ Kursk របស់រុស្ស៊ី កាលពីក្នុងឆ្នាំ ២០២៤៕