* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ស្វែងយល់អំពីពាក្យប្រៀបធៀបរបស់លោក Xi Jinping​ ប្រធានរដ្ឋចិន​អំពីបញ្ញាសិប្បនិម្មិត ថាជា «សេះដែលអាចរត់បានមួយពាន់ម៉ាយ»

22-07-2026 16:54

(ប៉េកាំង)៖ នាព្រឹកថ្ងៃទី ១៧ ខែកក្កដា លោក Xi Jinping​ ប្រធានរដ្ឋចិន បានអញ្ជើញ​ចូល​រួម​កិច្ចប្រជុំ​បញ្ញាសិប្បនិមិ្មត​ពិភពលោក​ឆ្នាំ ២០២៦ និង​​កិច្ចប្រជុំ​កម្រិតខ្ពស់​ស្តីពី​អភិបាលកិច្ច​បញ្ញាសិប្បនិមិ្មត​សកល ព្រម​និង​ថ្លែង​សន្ទរកថា​គន្លឹះ ព្រមទាំងផ្តោតសំខាន់លើការធ្វើឲ្យបញ្ញាសិប្បនិម្មិត ក្លាយជាកម្លាំងចលករដ៏សំខាន់​សម្រាប់ការជំរុញ​វិបុលភាពរួម​និងការគាំពារ​សន្តិសុខរួម លើកឡើង​នូវមតិយោបល់ចំនួន៤ចំនុច ដោយគូសបញ្ជាក់ថា "ប្រទេសចិនតែងតែប្រកាន់ខ្ជាប់ នូវគោលការណ៍ នៃការផ្តល់សារៈសំខាន់ស្មើគ្នាចំពោះការអភិវឌ្ឍ​និងសន្តិសុខ" ព្រមទាំង "ធ្វើ​ឱ្យ​បញ្ញាសិប្បនិម្មិត ដែលជាសេះពូជសុទ្ធមួយក្បាល មិនត្រឹមតែអាច​រត់បានលឿនប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំងរត់បានយ៉ាងរឹងមាំ និងស្ថេរភាពទៀតផង"។

ខណៈពេលដែល​ប្រឈមមុខនឹងនិន្នាការ​កើនឡើងយ៉ាងឆាប់រហ័ស ​នៃបញ្ញាសិប្បនិម្មិត យើងត្រូវតែក្តាប់ជាប់​និន្នាការនិង​អភិវឌ្ឍន៍នៃការ​ក្រឹត្យក្រម​បញ្ញាសិប្បនិម្មិត ដើម្បីធ្វើឱ្យមានសន្ទុះ​អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងដើម្បីពង្រឹងសុវត្ថិភាព នៃការអភិវឌ្ឍប្រកបដោយស្ថិរភាពផងដែរ។​ ដោយឈរនៅចំណុចចាប់ផ្តើមថ្មី​ ប្រទេសចិនខិតខំប្រឹងប្រែង​ក្នុង​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយនឹង ឥរិយាបថកាន់តែបើកចំហជាងមុន សកម្មភាពកាន់តែជាក់ស្តែងជាងមុន​ និងចក្ខុវិស័យកាន់តែវែងឆ្ងាយជាងមុន ដើម្បីធ្វើឱ្យបញ្ញាសិប្បនិម្មិតអាចក្លាយជា កម្លាំងវិជ្ជមានដ៏មានឥទ្ធិពល​សម្រាប់ការលើកកម្ពស់​​សុខុមាលភាពរបស់មនុស្សជាតិ​​ និងជំរុញ​វឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន