* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជា-ចិន បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ AI៖ ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ បង្ហាញចក្ខុវិស័យយុទ្ធសាស្ត្រធំៗ៤

22-07-2026 18:00

(ភ្នំពេញ)៖ ក្នុងយុគសម័យដែលបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) កំពុងឈានមុខគេលើឆាកអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីមហិច្ឆតា និងការត្រៀមខ្លួនរួចជាស្រេចក្នុងការទាញយកផលចំណេញពីបទពិសោធន៍ និងធនធានរបស់ប្រទេសចិន ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

ការគូសបញ្ជាក់នេះ ត្រូវបានធ្វើឡើងដោយ ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជា-ចិន នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានគូសបញ្ជាក់ថា ប្រទេសចិនគឺជាមហាអំណាចបច្ចេកវិទ្យាមួយដែលមានបទពិសោធន៍ជ្រៅជ្រះ សមត្ថភាពខ្លាំង និងមាននិន្នាការប្រកបដោយនុវត្តន៍ខ្លាំងក្លាក្នុងវិស័យ AI។ ទន្ទឹមនឹងនេះ កម្ពុជាមានលក្ខណៈពិសេសអំណោយផលយ៉ាងខ្លាំង គឺប្រជាជនប្រមាណ ៥០% សុទ្ធសឹងតែជាយុវជនមានអាយុក្រោម ២៦ឆ្នាំ ដែលជាកម្លាំងសរុបស្របគ្នានឹងសម័យកាលបច្ចេកវិទ្យាថ្មីនេះ។

ឯកឧត្តមបានកត់សម្គាល់ថា ឱកាសប្រវត្តិសាស្ត្រនេះ នឹងអនុញ្ញាតឱ្យកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ អាច «លោតផ្លោះ» រំលងដំណាក់កាលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាច្រើន ដែលបណ្តាប្រទេសអភិវឌ្ឍន៍ធ្លាប់ចំណាយពេលរាប់ទសវត្សរ៍ដើម្បីឆ្លងកាត់ តាមរយៈការផ្ទេរចំណេះដឹង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយភាគីចិន។

ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍនេះ ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ បានបង្ហាញពីចក្ខុវិស័យអាទិភាពចំនួន ៤ ធំៗ ក្នុងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា AI រវាងកម្ពុជា និងចិន រួមមាន៖ ទី១. ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធឌីជីថល៖ ដើម្បីធានាឱ្យប្រជាពលរដ្ឋ សហគ្រាស និងស្ថាប័នរដ្ឋ អាចទទួលបានសេវាឌីជីថលប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យ។

ទី២. ការប្រើប្រាស់ AI ក្នុងវិស័យអាទិភាពប៉ះពាល់ផ្ទាល់ដល់ជីវភាពពលរដ្ឋ៖ ការយកបច្ចេកវិទ្យាទំនើបនេះ មកអន្តរាគមន៍លើវិស័យស្នូលដូចជា កសិកម្ម សុខាភិបាល អប់រំ ការគ្រប់គ្រងគ្រោះមហន្តរាយ ដឹកជញ្ជូន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ទី៣. ការទាក់ទាញវិនិយោគគុណភាពខ្ពស់ពីប្រទេសចិន៖ ដើម្បីជំរុញការបង្កើតរោងចក្រទំនិញ បង្កើតការងារ ដែលមានតម្លៃបន្ថែមខ្ពស់ និងជំរុញការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាផ្ទាល់ដល់ពលរដ្ឋកម្ពុជា។

ទី៤. ការកសាងធនធានមនុស្ស៖ គឺជាកិច្ចការដ៏សំខាន់បំផុត ដោយកម្ពុជាត្រូវការជាចាំបាច់នូវអ្នកជំនាញជំនាន់ថ្មីលើផ្នែក AI, វិទ្យាសាស្ត្រទិន្នន័យ, សន្តិសុខសាយប័រ, មនុស្សយន្ត និងវិស្វកម្មឌីជីថល។ ក្នុងនោះ ចិននឹងត្រូវចាត់ទុកជាដៃគូយុទ្ធសាស្ត្រ ក្នុងការផ្តល់អាហារូបករណ៍ ការបណ្តុះបណ្តាល ការស្រាវជ្រាវ និងការពង្រឹងកិច្ចសហការអន្តររវាង «សាកលវិទ្យាល័យ និងសាកលវិទ្យាល័យ» ក៏ដូចជា «សាកលវិទ្យាល័យ និងសហគ្រាស»។

ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ បញ្ជាក់ថា តាមរយៈចក្ខុវិស័យដ៏មុតស្រួចទាំងបួននេះ កម្ពុជាដាក់ក្តីសង្ឃឹមយ៉ាងមុតមាំថា នឹងអាចកសាងខ្លួនឱ្យក្លាយជាប្រទេសគំរូមួយក្នុងតំបន់ ក្នុងការទាញយកអត្ថប្រយោជន៍ ពីបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត ដើម្បីប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមឱ្យឈានឡើងដល់កម្រិតថ្មីមួយទៀត ប្រកបដោយចីរភាព៕

វិទ្យុមិត្តភាពកម្ពុជាចិន