* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រមុខការទូតអាមេរិកជួបសមភាគីចិន ដើម្បីត្រួសត្រាយផ្លូវសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង ទៅវ៉ាស៊ីនតោន (Video inside)

22-07-2026 19:08

(ម៉ានីល)៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានថ្លែងថា នៅថ្ងៃពុធនេះ លោកបានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ជុំវិញភាពចាំបាច់ក្នុងការកំណត់រកចំណុចនៃកិច្ចសហប្រតិបត្តិការរវាងគ្នា ដើម្បីត្រួសត្រាយផ្លូវឱ្យដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នាខែកញ្ញាខាងមុខ ប្រព្រឹត្តទៅប្រកបដោយ «ភាពវិជ្ជមានបំផុត»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងជំនួបក្រៅផ្លូវការនៃកិច្ចប្រជុំតំបន់ដែលដឹកនាំដោយអាស៊ាន នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន លោក រូប៊ីយ៉ូ បានទទួលស្គាល់ថា ភាគីទាំងពីរនៅតែមានភាពខ្វែងគំនិតគ្នាច្រើន ប៉ុន្តែភារកិច្ចចម្បងរបស់ពួកគេគឺត្រូវគ្រប់គ្រងភាពខុសគ្នាទាំងនោះ កុំឱ្យវិវឌ្ឍទៅរកការបាត់បង់ការគ្រប់គ្រង។

លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា «កិច្ចការដែលយើងត្រូវធ្វើសម្រាប់ខែកញ្ញា គឺស្វែងរកឱ្យឃើញថា តើមានវិស័យណាខ្លះដែលយើងអាចសហការគ្នាបាន ដើម្បីរៀបចំឱ្យដំណើរទស្សនកិច្ចនេះទទួលបានលទ្ធផលវិជ្ជមានបំផុត។ យើងបានជជែកគ្នាច្រើនអំពីបញ្ហានេះ»។ លោកបានបន្ថែមថា ការខ្វែងគំនិតគ្នានឹងនៅតែបន្តមាន ហើយភាគីនីមួយៗប្រាកដជានឹងការពារផលប្រយោជន៍ជាតិរៀងៗខ្លួន ប៉ុន្តែលោកជឿជាក់ថានៅមានវិស័យមួយចំនួនដែលអាចសហការគ្នាបាន។

ទោះជាយ៉ាងណា ក្រោយបញ្ចប់ជំនួបនេះ លោក វ៉ាង យី មិនបានធ្វើអត្ថាធិប្បាយទៅកាន់អ្នកសារព័ត៌មានឡើយ ហើយរដ្ឋាភិបាលចិនក៏មិនទាន់បានចេញសេចក្តីថ្លែងការណ៍ផ្លូវការណាមួយ ជុំវិញកិច្ចពិភាក្សាជាមួយលោក រូប៊ីយ៉ូ នេះនៅឡើយទេ៕