* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រុស្ស៊ីអះអាងថាបានវាយប្រហារកំពង់ផែ និងនាវារបស់អ៊ុយក្រែននៅសមុទ្រខ្មៅ

22-07-2026 22:47

(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីនៅថ្ងៃពុធនេះ​ បានប្រកាសថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារទៅលើទីក្រុង Odesa និង Chornomorsk របស់ប្រទេសអ៊ុយក្រែន ដោយបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងនាវាដែលខ្លួនអះអាងថា កំពុងដឹកជញ្ជូនផ្គត់ផ្គង់ដល់យោធាអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ការវាយប្រហារថ្មីៗនេះបានវាយចំនាវាដឹកទំនិញស្ងួតមួយគ្រឿង ដែលកំពុងទម្លាក់ទំនិញនៅកំពង់ផែ Chornomorsk ព្រមទាំងបានវាយប្រហារលើឃ្លាំងស្តុកទំនិញយោធា និងអាងស្តុកប្រេងឥន្ធនៈផងដែរ។ បន្ថែមពីនេះ រុស្ស៊ីក៏បានវាយប្រហារទីតាំងស្តុកទំនិញនៅកំពង់ផែ Odesa និងនាវាដឹកទំនិញពីរគ្រឿងទៀត ដែលកំពុងដឹកទំនិញផ្គត់ផ្គង់កងទ័ពអ៊ុយក្រែន។ ក្រសួងបានបន្ថែមថា យន្តហោះដ្រូនរបស់រុស្ស៊ី ក៏បានវាយកម្ទេចឃ្លាំងស្តុកដ្រូនរបស់អ៊ុយក្រែនចំនួន ៣កន្លែងផងដែរ។

គួររំលឹកថា ក្នុងរយៈពេលជិត ៤ឆ្នាំកន្លះនៃសង្គ្រាម រុស្ស៊ី និងអ៊ុយក្រែន បានបង្កើនសកម្មភាពយោធារបស់ខ្លួនយ៉ាងខ្លាំងនៅក្នុង និងជុំវិញសមុទ្រខ្មៅ និងសមុទ្រអាហ្សូវ (Sea of Azov) ដោយភាគីនីមួយៗបានវាយប្រហារលើនាវារាប់សិបគ្រឿង រួមទាំងនាវាដឹកប្រេង និងនាវាដឹកទំនិញផ្សេងៗទៀត៕