* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រុមហ៊ូទី អះអាងពីការវាយប្រហារលើកប៉ាល់ដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីត ក្នុងសមុទ្រក្រហម (Video inside)

23-07-2026 09:28

(គែរ)៖ ក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ មានមូលដ្ឋាននៅក្នុងប្រទេសយេម៉ែន បានអះអាងនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ពីការវាយប្រហារលើកប៉ាល់ដឹកប្រេង ២គ្រឿងរបស់អារ៉ាប៊ីសាអូឌីត ជាផ្នែកមួយនៃការបិទខ្ទប់សមុទ្រប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត ហើយដែលការវាយប្រហារនេះបានបង្កើនការព្រួយបារម្ភរឹតតែខ្លាំងចំពោះវិបត្តិផ្គត់ផ្គង់ប្រេងពិភពលោកមួយផ្សេងទៀតក្នុងសមុទ្រក្រហម ខណៈអ៉ីរ៉ង់កំពុងព្យាយាមគ្រប់គ្រងច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងពេលដំណាលគ្នា យោធាអាមេរិក នៅថ្ងៃពុធ ទី២២ ខែកក្កដា (ម៉ោងនៅសហរដ្ឋអាមេរិក) បានប្រកាសពីការបើកការវាយប្រហារតាមផ្លូវអាកាសជុំថ្មីមួយលើអ៉ីរ៉ង់តាមបញ្ជារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលជាការវាយប្រហារយប់ទី១២ជាប់ៗគ្នា។ ក្រុមឧទ្ទាមហ៊ូទីដែលកំពុងគ្រប់គ្រងតំបន់ស្ថិតនៅក្បែរច្រកសមុទ្រ Bab el-Mandeb ស្ថិតនៅចុងម្ខាងនៃឧបទ្វីបអារ៉ាប់ ពីច្រកសមុទ្រ Hormuz បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថាពួកគេនឹងអនុវត្តការបិទខ្ទប់សមុទ្រប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត ជាសកម្មភាពមួយដែលក្រុមអ្នកវិភាគយល់ថាជាសកម្មភាពយុទ្ធសាស្ត្រមួយដែលអ៉ីរ៉ង់ចង់បានដើម្បីបង្កើនអំណាចរបស់ខ្លួនក្នុងសង្រ្គាមជាមួយសហរដ្ឋអាមេរិក។

ក្រុមហ៊ូទីបានអះអាងថាពួកគេបានវាយប្រហារដោយបាញ់មីស៊ីល និងដ្រូនលើកប៉ាល់ដឹកប្រេងអារ៉ាប៊ីសាអូឌីត២គ្រឿងក្នុងសមុទ្រក្រហម។ កប៉ាល់ទាំង២គ្រឿងនេះមានមួយគ្រោះឈ្មោះ Encelia និងមួយគ្រឿងទៀតឈ្មោះ Layla។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ មានកប៉ាល់ដឹកប្រេង ៥គ្រឿង បានប្ដូរទិសដៅធ្វើដំណើរក្នុងសមុទ្រក្រហម ដោយចៀសវាងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb ហើយកប៉ាល់៣គ្រឿង ផ្សេងទៀតដឹកប្រេងអារ៉ាប៊ីសាអូឌីតឆ្ពោះទៅចិន និងឥណ្ឌាបានបកក្បាលត្រឡប់ក្រោយកាលពីថ្ងៃអង្គារ៕