* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

តម្លៃប្រេងឆៅ Brent កើនដល់ ៩៦ដុល្លារក្នុងមួយបារ៉ែល ចំពោះមុខភាពតានតឹងកាន់តែខ្លាំង រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ (Video inside)

23-07-2026 11:16

(Reuters)៖ តម្លៃប្រេងឆៅបានកើនជាង ១.៥ភាគរយ ជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ៦សប្តាហ៍ នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដានេះ ខណៈសហរដ្ឋអាមេរិកបើកការវាយប្រហារជុំថ្មីលើអ៉ីរ៉ង់ ហើយក្រុមហ៊ូទីនៅយេម៉ែន បានកំណត់គោលដៅនាវាដឹកប្រេង ក្នុងតំបន់សមុទ្រក្រហម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទ Brent ឡើងថ្លៃ ១,៩៣ដុល្លារ ដល់តម្លៃ ៩៦ដុល្លារក្នុងមួយបារ៉ែល ដែលជាអត្រាខ្ពស់ គិតចាប់ពីថ្ងៃទី៨ ខែមិថុនា និងជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦សប្តាហ៍។ រីឯប្រេងឆៅ West Texas Intermediate ឡើងថ្លៃ ១,៤៤ដុល្លារ ដល់តម្លៃជាង ៨៨ដុល្លារក្នុងមួយបារ៉ែល និងកើនជិត ៣ភាគរយ បើធៀបនឹងថ្ងៃពុធសប្តាហ៍។

យោធាអាមេរិក បានអះអាងពីការវាយប្រហារលើអ៉ីរ៉ង់ ១២យប់ជាប់ៗគ្នា។ ចំណែកកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ អះអាងថាច្រកសមុទ្រ Hormuz ស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ ហើយនឹងមិនអនុញ្ញាតឱ្យនាវាដឹកប្រេងណាមួយចូល ឬចេញដោយគ្មានការសម្របសម្រួលជាមួយអ៉ីរ៉ង់ឡើយ។

ដោយឡែក ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ បានបើកសមរភូមិថ្មីមួយទៀត ដោយកំណត់គោលដៅនាវាដឹកប្រេងអារ៉ាប៊ីសាអូឌីត ២គ្រឿង។ តាមរបាយការណ៍សន្តិសុខដែនសមុទ្រ នាវាដឹកប្រេង Encelia ដោតទង់ជាតិអារ៉ាប៊ីសាអូឌីត បានរងការវាយប្រហារនៅសមុទ្រក្រហម៕