* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ចិនព្រមានឆ្លើយតបវិញ ចំពោះច្បាប់ថ្មីរបស់បារាំង ដែលមានគោលដៅរឹតត្បិតលើប្រភេទសម្លៀកបំពាក់តម្លៃធូរថ្លៃ (Video inside)

23-07-2026 11:50

(ប៉េកាំង)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ចិនបានព្រមានពីលទ្ធភាពសងសឹក ទៅនឹងច្បាប់ថ្មីរបស់បារាំង ដែលមានគោលដៅទប់ស្កាត់ការកើនឡើង នូវលំហូរសម្លៀកបំពាក់តម្លៃធូរថ្លៃ ដោយនិយាយថា ច្បាប់នេះមានលក្ខណៈរើសអើង និងបំពានគោលការណ៍ពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦។

ច្បាប់ដែលសភាបារាំងទើបអនុម័តកាលពីចុងខែមុន ហើយកំណត់យកថ្លៃសេវានាំចូលក្នុងទំនិញមួយមុខ ចាប់ពីថ្ងៃទី១ ខែកញ្ញាតទៅ នឹងប៉ះពាល់ដល់ App លក់ទំនិញលក់រាយធំៗរបស់ចិន ដូចជា Shein, Temu និង AliExpress។ ក្រុមហ៊ុនសម្លៀកបំពាក់មិនសូវមានគុណភាព ផលិតក្នុងចំនួនច្រើនសម្បើម និងមានតម្លៃធូរថ្លៃខ្លាំង ត្រូវបានគេស្គាល់ថាបានរួមចំណែកដល់ការបំពុលបរិយាកាស តាមរយៈឧស្សាហកម្មវាយនភណ្ឌ ដែលជាប្រភពបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនម្នាក់ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ច្បាប់ក្រោមលេសកំណត់ស្តង់ដារការពារបរិស្ថាន និងនិរន្តរភាព តាមពិតគឺកំពុងអនុវត្តវិធានការរើសអើង និងសង្ស័យរំលោភលើគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏ដូចជាបង្កើតរបាំងពាណិជ្ជកម្មប្រឆាំងប្រទេសចិន។ «យើងជំរុញឱ្យបារាំងអនុវត្តតាមច្បាប់ WTO និងកែតម្រូវជាបន្ទាន់នូវការរើសអើង»។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យដដែល ដោយព្រមានពីវិធានការចាំបាច់ដើម្បីសងសឹក ប្រសិនបើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិនរងការបំពាន។

គួរបញ្ជាក់ថា ច្បាប់ថ្មីរបស់បារាំង ក៏នឹងហាមឃាត់ការផ្សាយពាណិជ្ជកម្មឱ្យម៉ាកសម្លៀកបំពាក់តម្លៃធូរថ្លៃ រួមទាំងសម្រាប់អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមផងដែរ។ ប្រជាជនបារាំងមួយចំនួនបានរិះគន់ច្បាប់នេះ ចំពោះការលើកលែងក្រុមហ៊ុនអឺរ៉ុប និងបារាំង រួមមាន Zara និង Kiabi៕