* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ចៅក្រមអាមេរិក កំណត់ពេលបើកសវនាការជំនុំជម្រះក្ដីលោក Nicolas Maduro នៅខែមិថុនា ឆ្នាំ២០២៧ (Video inside)

23-07-2026 13:34

(ញូវយ៉ក)៖ កាលពីថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ចៅក្រមអាមេរិកមួយរូប បានកំណត់យកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបើកសវនាការជំនុំជម្រះក្ដី សម្រាប់ប្រធានាធិបតីវ៉េណេស៊ុយអេឡា ដែលត្រូវបានទម្លាក់ពីអំណាច គឺលោក Nicolas Maduro និងភរិយាលោកស្រី Cilia Flores ក្រោមការចោទប្រកាន់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។ ដោយឡែក ខាងមេធាវីការពារក្ដី បានប្ដេជ្ញាថានឹងស្វែងរកការរំលត់សំណុំរឿងនេះ ដោយលើកហេតុផលថា លោក Maduro មានអភ័យឯកសិទ្ធិពីការកាត់ទោស ក្នុងនាមជាប្រមុខរដ្ឋនៃប្រទេសអធិបតេយ្យមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Maduro និងភរិយា បានបង្ហាញខ្លួនក្នុងសវនាការរយៈពេលប្រហែល២០នាទី នៅតុលាការសហព័ន្ធសង្កាត់ Manhattan ចំពោះមុខចៅក្រមអាមេរិក លោក Alvin Hellerstein។ កងកម្លាំងពិសេសអាមេរិក បានចាប់ខ្លួនលោក Maduro ដែលមានវ័យ៦៣ឆ្នាំ និងលោកស្រី Flores ដែលមានវ័យ ៦៩ឆ្នាំ នៅភូមិគ្រឹះដែលយាមកាមយ៉ាងតឹងរ៉ឹង ក្នុងរដ្ឋធានីការ៉ាកាស អំឡុងប្រតិបត្តិការវាយឆ្មក់យោធាទាំងកណ្តាលយប់ដ៏ភ្ញាក់ផ្អើលបំផុតមួយ កាលពីខែមករា ដើមឆ្នាំនេះ ក្រោមបញ្ជារបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ផ្ទាល់។

អ្នកទាំងពីរត្រូវបាននាំខ្លួនទៅកាន់ទីក្រុងញូវយ៉ក ជាទីដែលពួកគាត់ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់តំណែងជា មេដឹកនាំនៅក្នុងប្រទេសអាមេរិកខាងត្បូងដែលសម្បូរប្រេង ដើម្បីសម្រួលដល់សកម្មភាពដឹកជញ្ជូនគ្រឿងញៀន ចូលមកកាន់សហរដ្ឋអាមេរិក។ លោក Maduro និងលោកស្រី Flores បានបដិសេធការចោទប្រកាន់នេះ។

ក្រៅពីកំណត់កាលបរិច្ឆេទចាប់ផ្ដើមជំនុំជម្រះក្ដី ចៅក្រម Hellerstein ក៏បានកំណត់ថ្ងៃទី២ ខែកញ្ញា ជាថ្ងៃផុតកំណត់ សម្រាប់ការដាក់ពាក្យស្នើសុំផ្លូវច្បាប់ជុំទីមួយរបស់លោក Maduro ដើម្បីរំលត់សំណុំរឿងនេះ រួមជាមួយសវនាការនៅថ្ងៃទី១៧ ខែវិច្ឆិកា សម្រាប់ការជជែកដេញដោលលើពាក្យស្នើសុំនោះ។

មេធាវីការពារក្ដី លោក Barry Pollack បានប្រាប់ចៅក្រមថា លោកនឹងស្វែងរកការរំសាយសំណុំរឿងលោក Maduro ដោយផ្អែកលើគោលការណ៍អភ័យឯកសិទ្ធិ។ លោក Maduro ប្រឈមមុខនឹងការចោទប្រកាន់បទឧក្រិដ្ឋធ្ងន់ធ្ងរ ចំនួនបួនរបស់អាមេរិក ក្នុងនោះរួមមានទាំងការគប់គិតប្រព្រឹត្តភេរវកម្មគ្រឿងញៀន និងការគប់គិតជុំវិញការនាំចូលគ្រឿងញៀនកូកាអ៉ីន។ លោកអាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើត្រូវបានរកឃើញថាមានទោសពិតមែន។

លោក Maduro ធ្លាប់បានចោទប្រកាន់សហរដ្ឋអាមេរិកជាយូរមកហើយថា បានព្យាយាមចង់ទម្លាក់លោកចេញពីអំណាច ដើម្បីទទួលបានការគ្រប់គ្រងធនធានប្រេងបម្រុងដ៏ធំមហាសាល របស់ប្រទេសសមាជិក OPEC មួយនេះ។ អាមេរិក បានហៅលោក Maduro ថាជាមេដឹកនាំផ្ដាច់ការពុករលួយ ដែលការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវរបស់លោក បាននាំឱ្យសេដ្ឋកិច្ចជាតិដួលរលំ ហើយបានចោទប្រកាន់លោក ពីបទលួចបន្លំការបោះឆ្នោតនៅឆ្នាំ២០១៨ និង ២០២៤។ ទីក្រុងវ៉ាស៉ីនតោន បានឈប់ទទួលស្គាល់លោក ​Maduro ជាប្រធានាធិបតីស្របច្បាប់របស់វ៉េណេស៊ុយអេឡា តាំងពី ២០១៩ ខណៈលោកបានកាន់អំណាចតាំងពីឆ្នាំ២០១៣។

គួរបញ្ជាក់ថា ចាប់តាំងពីការចាប់ខ្លួនលោក Maduro ប្រទេសវ៉េណេស៊ុយអេឡាត្រូវបានគ្រប់គ្រង ដោយអតីតអនុប្រធានាធិបតីរបស់លោក គឺលោកស្រី Delcy Rodriguez ដែលបានបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយរដ្ឋបាល លោក ត្រាំ។ សហរដ្ឋអាមេរិក បានចាប់ផ្តើមបន្ធូរបន្ថយទណ្ឌកម្មលើឧស្សាហកម្មប្រេងរបស់វ៉េណេស៊ុយអេឡា ហើយក្រុមហ៊ុនបរទេស បាននាំគ្នាពង្រីកគម្រោងប្រេងនិងឧស្ម័ននៅក្នុងប្រទេសនេះ៕