* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេលពីរថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់ (Video inside)

23-07-2026 14:04

(ប៉េកាំង)៖ ចិនបានប្រកាសចាប់ផ្តើមការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍នេះ នៅផ្នែកមួយចំនួន នៃច្រកសមុទ្រតៃវ៉ាន់ ក្បែរឆ្នេរខេត្ត Fujian ភាគអាគ្នេយ៍ប្រទេសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦។

ការប្រកាសធ្វើសមយុទ្ធនេះ គឺកើតឡើងមួយថ្ងៃបន្ទាប់ពីកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi លើបញ្ហាជាច្រើន រួមមានទាំងតៃវ៉ាន់ ដែលស្ថិតក្រោមការដឹកនាំតាមលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែត្រូវចិនអះអាងជាទឹកដីរបស់ខ្លួន។ តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរដែនសមុទ្រចិន សមយុទ្ធខាងលើ នឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៦:០០ព្រឹក ដល់៦:០០ល្ងាច ក្នុងមួយថ្ងៃៗ នៅជុំវិញកោះ Dongshan ដែលជាប់ព្រំប្រទល់ខេត្ត Guangdong។

គួរបញ្ជាក់ថា ចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតរបស់ខ្លួន នៅជុំវិញកោះតៃវ៉ាន់ កាលពីខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសកញ្ចប់សព្វាវុធធំបំបែកកំណត់ត្រា​ ជាមួយទំហឹទឹកប្រាក់ ១១,១ពាន់លានដុល្លារ សម្រាប់តៃវ៉ាន់។ ក្នុងអំឡុងការហាត់សមបាញ់គ្រាប់ពិតប្រមាណជា១០ម៉ោង កាលពីពេលនោះ បញ្ជាការដ្ឋានយោធាភាគខាងកើតរបស់ចិន បានបាញ់រ៉ុក្កែតចូលទៅក្នុងដែនទឹកនៅភាគខាងជើង និងខាងត្បូងកោះតៃវ៉ាន់៕