* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រុស្ស៉ីថាបានព្រមានអាមេរិកប្រឆាំងការផ្តល់អាវុធឱ្យអ៊ុយក្រែន អំឡុងជំនួបរវាងប្រមុខការទូតប្រទេសទាំងពីរ (Video inside)

23-07-2026 14:33

(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី បានអះអាងថា ទីក្រុងមូស្គូនាថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានព្រមានសហរដ្ឋអាមេរិក ប្រឆាំងការផ្តល់អាវុធដល់អ៊ុយក្រែន ដែលជារឿងមិនអាចទទួលយកបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៉ី បាននិយាយថា ប្រមុខការទូតរុស្ស៉ី លោក Sergei Lavrov បានសង្កត់ធ្ងន់ថា វាគឺជារឿងមិនអាចទទួលយកបាននោះឡើយ ក្នុងការបន្តផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងកៀវ នាឱកាសដែលរូបលោកបានជួបជាមួយ​សមភាគីអាមេរិក លោក Marco Rubio អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលប្រារព្ធឡើងនៅទីក្រុងម៉ានីលនៃ​ប្រទេសហ្វីលីពីន។ ចំណែក ក្រសួងការបរទេសអាមេរិក បាននិយាយថា ប្រមុខការទូតទាំងពីរ បានជជែកគ្នាអំពីទំនាក់ទំនងអាមេរិក-រុស្ស៉ី ហើយនិង​ភាពចាំបាច់ដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា កិច្ចប្រឹងប្រែងចរចាសំដៅស្វែងរកទីបញ្ចប់សម្រាប់ជម្លោះអ៊ុយក្រែន បាននិងកំពុងជាប់គាំង ចាប់តាំងពីអាមេរិកបានងាកទៅផ្តោតសំខាន់លើ សង្រ្គាមរបស់ខ្លួនផ្ទាល់ជាមួយអ៉ីរ៉ង់ នៅមជ្ឈិមបូព៌ា ហើយទីក្រុងមូស្គូនៅតែរក្សាលក្ខខណ្ឌទាមទារ​ឱ្យទីក្រុងកៀវបោះបង់ទឹកដីរបស់ខ្លួន។ នាថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហោះសារថា រូបលោកបានសន្ទនាអំពីមធ្យោបាយ ដើម្បីស្តារកិច្ចប្រឹងប្រែងការទូតឡើងវិញ ជាមួយបេសកជនពិសេសអាមេរិក លោក Steve Witkoff និង លោក Jared Kushner៕