* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រេស៉ីល បញ្ចេញថវិកាជិត៣,៧ពាន់លានដុល្លារ ដើម្បីជួយដល់ក្រុមហ៊ុនសហគ្រាស ដែលរងផលប៉ះពាល់ពីពន្ធគយអាមេរិក (Video inside)

23-07-2026 15:56

(ប្រាស៉ីលីយ៉ា)៖ រដ្ឋាភិបាលប្រេស៉ីល បានប្រកាសផ្តល់ថវិកា ៣,៦៦ពាន់លានដុល្លារ សម្រាប់ជួយដល់ក្រុមហ៊ុនដែលរងផលប៉ះពាល់ ដោយសារតែពន្ធគយរបស់សហរដ្ឋអាមេរិក ដែលមានសុពលចាប់ពីថ្ងៃពុធសប្តាហ៍នេះ ដោយបន្ថែមថាវាក៏នឹងជួយដល់សហគ្រាសដែលរងគ្រោះ ពីជម្លោះបរទេសផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦។

នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋបាលប្រធានាធិបតី Lula បានឱ្យដឹងថា ឥណទានជាង ២,៦៦ពាន់លានដុល្លារ នឹងយកមកពីក្រសួងហិរញ្ញវត្ថុ រីឯធនាគារអភិវឌ្ឍរបស់រដ្ឋ BNDES នឹងផ្តល់ជិត ១ពាន់លានដុល្លារទៀត។ ឧស្សាហកម្មដែលរងផលប៉ះពាល់ដោយពន្ធគយ ២៥ភាគរយរបស់សហរដ្ឋអាមេរិក នឹងត្រូវបានផ្តល់អាទិភាព តួយ៉ាង ឧស្សាហកម្មដែក អាលុយមីញ៉ូម និងស្បែកជើង។

ឥណទានដែលកំពុងរង់ចាំការអនុម័តពីសភានេះ នឹងជួយដល់ក្រុមហ៊ុននានា ដែលស្វែងរកដើមទុនដើម្បីបង្វិល គ្រឿងចក្រ បរិក្ខារ វិនិយោគ ឬរកទីផ្សារថ្មីៗ។ វាគឺជាដំណាក់កាលទី ៣ នៃកម្មវិធីដែលរដ្ឋាភិបាលប្រេស៉ីលបង្កើតឡើងឆ្នាំមុន ដើម្បីឆ្លើយតបនឹងជុំដំបូងនៃពន្ធគយអាមេរិក។ កម្មវិធីនេះផ្តល់ឥណទានឧបត្ថម្ភធន និងលើកទឹកចិត្តឧស្សាហកម្មដែលរងផលប៉ះពាល់ ឱ្យមានលទ្ធភាពស្វែងរកទីផ្សារថ្មី៕