* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

គំនិត «តម្កល់​ទុក​ប្រជាជន​ជាអាទិភាព​»»៖ ពីទស្សនវិជ្ជាបុរាណ មកជាតម្លៃស្នូលនៃយុគសម័យទំនើប

23-07-2026 16:36

(ប៉េកាំង)៖ អស់រយៈពេលយូរមកហើយ មាគ៌ាទំទើបនីយកម្មតាមបែបលោកខាងលិចឆ្ពោះទៅរក​បានជំរុញឧស្សាហូបនីយកម្ម​និងសកលភាវូបនីយកម្មរបស់ពិភពលោក​ ដោយរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍអរិយធម៌មនុស្ស​ជាតិ ហើយវាក៏ជាទម្រង់ដ៏សំខាន់មួយនៃការសម្រេចបាននូវ​ទំនើបកម្មផងដែរ ។ ដោយសារឥទ្ធិពលនេះ មនុស្សជាច្រើន​ដោយយល់ឃើញ​ថាការធ្វើទំនើបកម្មគឺមានផ្លូវតែមួយគត់ដែលបានកំណត់ទុកជាមុន គឺគំរូរបស់លោកខាងលិច ។

តាមពិតទៅ ការធ្វើទំនើបកម្មមិនដែលមានគំរូថេរនោះទេ ។ បក្សកុម្មុយនីស្តចិន ដោយឈរលើបទពិសោធន៍អភិបាលកិច្ចជាងមួយសតវត្សរ៍ ចាប់តាំងពីការបង្កើតបក្សកុម្មុយនីស្តចិនមក និងគួបផ្សំជាមួយស្ថានភាពជាក់ស្ដែងរបស់ប្រទេសចិនបានជា​បង្កើតគោលគំនិតតម្លៃស្នូល​ស្តីពី"តម្កល់​ទុក​ប្រជាជន​ជាអាទិភាព​" ដែលបាន​បំបែកការយល់ច្រឡំថា​"ទំនើបកម្មស្មើនឹងបស្ចិមលោក"។

"តម្កល់​ទុក​ប្រជាជន​ជាអាទិភាព​" — គឺជាតម្លៃស្នូលនៃយុគ្គសម័យទំនើបនេះ ​ដែលមានឫសគល់យ៉ាងជ្រៅនៅក្នុងវប្បធម៌អភិបាលកិច្ចពាន់ឆ្នាំរបស់ប្រទេសចិន ហើយសមិទ្ធផលនៃការអនុវត្តជាក់ស្ដែងបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជនជាង 1,4 ពាន់លាននាក់ ៖ ក្នុងរយៈពេលត្រឹមតែប៉ុន្មានទសវត្សរ៍ប៉ុណ្ណោះ ​សម្រេចបាននូវអ្វីដែលប្រទេសអភិវឌ្ឍន៍បានចំណាយពេលរាប់រយឆ្នាំ ក្នុងការលើកកម្ពស់ជីវិតរបស់ប្រជាជន ដោយធ្វើឱ្យប្រជាជននៅតំបន់ភ្នំដាច់ស្រយាលបំផុតក៏​ទទួលបានអគ្គិសនី អ៊ីនធឺណិត និងការថែទាំសុខភាពផងដែរ ។ ឫសគល់វប្បធម៌នៃគោលការណ៍"តម្កល់​ទុក​ប្រជាជន​ជាអាទិភាព​"ត្រូវបានលាក់ទុកនៅក្នុងពាក្យស្លោកបុរាណចិនដែលបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ ស្នាមជើងនៃការអនុវត្តជាក់ស្តែង បានបោះជំហាននៅលើផ្លូវភ្នំដែលបានជួយឲ្យប្រជាជនជិត ១០០ លាននាក់ចេញផុតពីភាពក្រីក្រ ហើយក៏កំពុងតែត្រូវបានប្រទេសកាន់តែច្រើនមើលឃើញនិងទទួលស្គាល់។

"តម្កល់​ទុក​ប្រជាជន​ជាអាទិភាព​"គឺជាគោលគំនិតស្នូលដែលជ្រាបចូលយ៉ាងជ្រៅក្នុងទស្សនៈដឹកនាំរបស់លោក Xi Jinping ​ ។ វាគឺជាការបន្តវេន ក្នុងយុគ្គសម័យទំនើប​និងការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតនូវទ្រឹស្ដីម៉ាក្សនិយមស្ដីពីប្រជាជនជាស្នូល ។ ចាប់​តាំងពី​បង្កើតឡើងដំបូង បក្សកុម្មុយនីស្តចិន បានដាក់បញ្ចូលគោលការណ៍គ្រឹះនៃ "ការបម្រើប្រជាជន" ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួន ។ បន្ទាប់ពីការអនុវត្តជាងមួយសតវត្ស គោលការណ៍នេះត្រូវបានកែលម្អ​និងក្លាយទៅជាគំនិតស្នូល"តម្កល់​ទុក​ប្រជាជន​ជាអាទិភាព​"។

នៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋរបស់ប្រទេសចិនក្នុងយុគសម័យថ្មី"តម្កល់​ទុក​ប្រជាជន​ជាអាទិភាព​" គឺជាបន្ទាត់វាស់វែងតម្លៃដ៏តឹងរ៉ឹង ដែលជ្រាបចូលទៅគ្រប់វិស័យទាំងអស់៖ ការធានាជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានស្ដែងឡើងតាមរយៈសមិទ្ធផលនៃការចាកផុតពីភាពក្រីក្រទាំងស្រុង របស់ប្រជាជនក្រីក្រនៅជនបទជិត ១០០ លាននាក់​ ហើយបានដោះស្រាយបញ្ហាភាពក្រីក្រដាច់ខាតដែលបានយាយីប្រទេសចិន អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ​និងបានកសាងប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាល​និងសន្តិសុខសង្គម ដែលមានទំហំធំជាងគេបំផុតនៅលើពិភពលោក ​ដោយគ្របដណ្តប់លើប្រជាជនចំនួន 1,4 ពាន់លាននាក់ ។ រីឯការឆ្លើយតបបន្ទាន់ វាបានបង្កើតនូវគោលការណ៍ទី ១ គឺ "ជីវិតជាធំ" ដោយនៅចំពោះមុខគ្រោះអាសន្នសុខភាពសាធារណៈ គ្រោះមហន្តរាយធម្មជាតិ​និងហេតុការណ៍​ឡើង​ជាយថហេតុផ្សេងទៀត​គឺតែងតែយកសុវត្ថិភាពជីវិតរបស់ប្រជាជនជាអាទិភាពចម្បងមុនគេបង្គស់ ។ ក្នុងការជំរុញកំណែទម្រង់ រាល់វិធានការកែទម្រង់ទាំងអស់ត្រូវបានវិនិច្ឆ័យ ថា តើវាផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងអស់ដែរឬទេ ដើម្បីធានាថាអត្ថប្រយោជន៍នៃកំណែទម្រង់ពិតជាបានដល់ ដៃប្រជាជនគ្រប់រូបយ៉ាងពិតប្រាកដ ។ ចំពោះប្រតិបត្តិការអំណាច បានចាត់ទុក “ការផ្តល់ផលប្រយោជន៍ដល់ប្រជាជន”ជាសមិទ្ធផលនយោបាយដ៏អស្ចារ្យបំផុត និង “ការពេញចិត្តរបស់ប្រជាជន”ជាស្តង់ដារវាយតម្លៃខ្ពស់បំផុត ហើយកសាងប្រព័ន្ធត្រួតពិនិត្យមួយដែលមានការចូលរួមយ៉ាងពេញលេញពីប្រជាជន ដើម្បីធានាថាអំណាចតែងតែត្រូវបានប្រើប្រាស់ដើម្បីកែលម្អសុខុមាលភាពជូនប្រជាជនជានិច្ច ។

តម្លៃនៃការអនុវត្តគោលការណ៍ "តម្កល់​ទុក​ប្រជាជន​ជាអាទិភាព​" បានស្ដែងឡើងហួសពីព្រំដែនជាតិរបស់ប្រទេសចិនជាយូរមកហើយ ដោយផ្តល់នូវជម្រើសថ្មីមួយ សម្រាប់ការគ្រប់គ្រងពិភពលោក ។ ការអនុវត្តរបស់ប្រទេសចិនក្នុងការ "តម្កល់​ទុក​ប្រជាជន​ជាអាទិភាព​" បានបំបែកគំនិតដែលថា“ការធ្វើទំនើបកម្ម ត្រូវតែដើរតាមមាគ៌ាលោកខាងលិច” នេះបង្ហាញយ៉ាងច្បាស់ថា ប្រទេសមួយអាចគេចផុតចេញពីអន្ទាក់នៃ ​"យកដើមទុនជាធំ" ហើយលើកស្ទួយផលប្រយោជន៍ប្រជាជនឱ្យខ្ពស់ជាងគេ ដើម្បីដើរលើផ្លូវទំនើបកម្មដែលមានទាំងប្រសិទ្ធភាព និងសមធម៍។ គំនិតនេះបានផ្ដល់បទពិសោធន៍គ្រប់គ្រងរដ្ឋ យ៉ាងមានតម្លៃដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងរួមចំណែកកសាងសណ្ដាប់ធ្នាប់ពិភពលោកមួយ ប្រកបដោយសមធម៍ជាងមុន៕

វិទ្យុមិត្តភាពកម្ពុជាចិន