* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ការស្ទង់មតិរបស់​ CGTN៖ នៅពេលដែលម៉ាស៊ីនចាប់ផ្តើមចេះគិតពិចារណា​​ តើមនុស្សត្រូវឆ្លើយ​តបដូច​ម្តេច?

23-07-2026 16:37

(ប៉េកាំង)៖ នៅក្នុងកិច្ច​ប្រជុំ​បញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ ២០២៦ និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល ប្រទេសចិនបានលើក​ឡើង​គំនិត​ផ្តួចផ្តើម​អំពី​អភិបាលកិច្ច​បញ្ញាសិប្បនិម្មិត ដូច​ជា៖ ទស្សនៈប្រកាន់​ខ្ជាប់​នូវ​ការ​តម្កល់ទុក​ប្រជាជនជា​អាទិភាព​ និងអភិវឌ្ឍ​​ក្នុង​ផ្លូវ​​សុចរិត​​​ ​​​​ធ្វើ​ឱ្យបញ្ញាសិប្បនិម្មិតក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់ជំរុញ​វិបុលភាពរួម និងការពារសន្តិសុខរួម ក៏​ដូច​ជា​ប្រទេសនានា​ធ្វើការរួមគ្នាដើម្បីកសាងប្រព័ន្ធអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល ប្រកបដោយ​យុត្តិធម៌ និងសមហេតុផល។

តាមលទ្ធផលនៃការស្ទង់មតិចំពោះអ្នកប្រើ​អ៊ីនធឺណិតនៅជុំវិញពិភពលោក ដែលធ្វើឡើងដោយបណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ឱ្យដឹងថា អ្នក​ផ្តល់បទសម្ភាសន៍​ចំនួន​ ៨៥,៤% បាន​សម្គាល់​ឃើញ​ថា​ ការអភិវឌ្ឍបញ្ញាសិប្បនិម្មិតយ៉ាងឆាប់រហ័សកំពុងនាំមកនូវបញ្ហាប្រឈមថ្មីៗចំពោះ​សន្តិសុខ និងអភិបាលកិច្ចសកល​។ អ្នក​ផ្តល់បទសម្ភាសន៍​ចំនួន​ ៩២,៦% មានការព្រួយបារម្ភថា ការ​ប្រឌិត​ព័ត៌មានក្លែងក្លាយតាម​បច្ចេវិទ្យា​នឹងបំផ្លាញមូលដ្ឋានគ្រឹះនៃទំនុកចិត្តក្នុង​សង្គម។ អ្នក​ផ្តល់បទសម្ភាសន៍​ចំនួន​៨៧,៨% មានការព្រួយបារម្ភថា របាំងបច្ចេកវិទ្យា និង "ជញ្ជាំងឌីជីថល" នឹងធ្វើ​ឱ្យ​កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាសកល​មានភាព​ប្រេះស្រាំ​។ តួលេខទាំងបីនេះបង្ហាញថា បញ្ហាប្រឈមដែល​បណ្តាល​មកពី​បញ្ញាសិប្បនិម្មិត វា​មិន​ស្ថិត​នៅលើ​តែ​ខាង​​បច្ចេកវិទ្យាទៀត​ទេ​ ។ ការកែលម្អអភិបាលកិច្ចសកល និងការប្រមូល​ផ្តុំ​គំនិត​ឯកភាពរួម​អន្តរជាតិ បានក្លាយជាវិញ្ញាសា​រួមដែល​យើង​ត្រូវ​ឆ្លើយ​តប​​ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត៕

វិទ្យុមិត្តភាពកម្ពុជាចិន