* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក​ Wang Yi​ ជួបសន្ទនាជា​មួយ​លោក ​កៅ គឹមហួន អគ្គលេខាធិការ​អាស៊ាន

23-07-2026 16:53

(ប៉េកាំង)៖ ថ្ងៃទី​២១ ខែកក្កដា ​លោក​ Wang Yi សមាជិក​ការិយាល័យ​នយោបាយ ​នៃគណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​ និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន​​បាន​ជួបសន្ទនា​មួយ​លោក​ កៅ គឹមហួន ​អគ្គលេខាធិការ​អាស៊ាន​ នៅក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន។

លោក Wang Yi បាន​លើកឡើងថា​ ​ប្រទេស​ចិន​តែងតែ​ប្រកាន់​ខ្ជាប់​នូវ​សមភាព​រវាង​ប្រទេស​ធំ​និង​ប្រទេស​តូច ​​និង​ប្រកាន់​ខ្ជាប់​គោលនយោបាយ​សុខដុមរមនាជា​មួយ​ប្រទេសជិតខាង​។​ ឆ្នាំ​២០២៦​គឺ​ជា​ខួប​៥០ឆ្នាំ​នៃ​ការ​ចុះហត្ថលេខាលើ​ «សន្ធិសញ្ញា​មិត្តភាព​និង​សហប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍»។​​ ចិន​ជា​ប្រទេសធំដែល​បាន​ចូលរួម​សន្ធិសញ្ញា​នេះ​មុនគេ​បង្អស់​​ ​ដែលបាន​ជំរុញ​ឱ្យ​ប្រទេសធំៗ​ដទៃទៀត​ចូលរួម​ជា​បន្តបន្ទាប់​ ​ដែល​លើកកម្ពស់​ឋានៈអន្តរជាតិ​របស់​អាស៊ាន​។ភាគី​ចិន​នឹងបន្ត​គាំទ្រ​អាស៊ាន​ក្នុង​ការ​កសាង​សហគមន៍​ជោគវាស​អាស៊ាន​និង​​ ​គាំទ្រ​អាស៊ាន​ឱ្យ​ពឹងផ្អែក​លើ​ខ្លួន​ឯង​។

ជា​ការ​ឆ្លើយតប ​លោក​កៅគឹមហួន​​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ទំនាក់ទំនង​រវាង​អាស៊ាន​និង​ចិន​ ​និង​សមិទ្ធផល​នៃ​សហប្រតិបត្តិការ​ប្រាកដប្រជា​របស់​ភាគីទាំង២​ ​លោកសូម​ថ្លែង​អំណរគុណ​ចំពោះ​ប្រទេស​ចិន ​ដែល​បាន​​គាំទ្រ​មជ្ឈភាពអាស៊ាន​ក្នុង​ក្របខ័ណ្ឌ​តំបន់​។​អាស៊ាន​រំពឹង​ទុក​ថា​ ចាត់ទុក​ខួប​៥​ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់ទំនងភាព​ជា​ដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាង​អាស៊ាន​និង​ចិន ​ជា​កាលានុវត្តភាព​មួយ ​ដើម្បីបង្កើន​ការ​តភ្ជាប់​ជាយុទ្ធសាស្ត្រ​រវាង​ភាគី​ទាំងពីរ​ ​ធ្វើ​ឱ្យ​កិច្ចសហប្រតិបត្តិការ​​ផ្នែក​ពាណិជ្ជកម្ម​ ​វិនិយោគ​និង​សេដ្ឋកិច្ច​ឌីជីថល​ជា​ដើម ​មានភាព​កាន់តែស៊ីជម្រៅ​ ​រៀបចំ​សកម្មភាព​ផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជាន​កាន់តែ​ច្រើន​ ​ដើម្បីជំរុញ​ឱ្យ​ទំនាក់ទំនង​អាស៊ាន-ចិន ​​ទទួលបាន​ការ​វិវឌ្ឍ​រីកចម្រើន​​កាន់តែ​ធំ​៕

វិទ្យុមិត្តភាពកម្ពុជាចិន