* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ត្រាំ ព្រមានថា អាមេរិកនឹងទម្លាក់ការទទួលខុសត្រូវលើអ៊ីរ៉ង់ ចំពោះរាល់ការវាយប្រហាររបស់ក្រុមហ៊ូទីនៅសមុទ្រក្រហម (Video inside)

23-07-2026 20:11

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសព្រមានយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងទម្លាក់ការទទួលខុសត្រូវទាំងស្រុងទៅលើប្រទេសអ៊ីរ៉ង់ចំពោះការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទី ទៅលើនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីតនៅសមុទ្រក្រហម ដោយលោកហៅក្រុមហ៊ូទីថាជា «កូនអុក ឬភ្នាក់ងារតំណាងរបស់អ៊ីរ៉ង់»។

តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានសរសេរថា «កាលពីមួយឆ្នាំមុន សហរដ្ឋអាមេរិកបានវាយប្រហារយ៉ាងចាស់ដៃទៅលើក្រុមហ៊ូទី ដោយសារតែពួកគេបានរំខានដល់ពាណិជ្ជកម្ម តាមរយៈការបាញ់ប្រហារលើនាវានានា។ ចាប់តាំងពីពេលនោះមក និងក្នុងអំឡុងពេលជម្លោះរបស់យើងជាមួយអ៊ីរ៉ង់ ពួកគេបានធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវខ្ពស់»។

លោកបានបន្ថែមថា «ប៉ុន្តែជារឿងគួរឱ្យសោកស្តាយ ដែលពេលនេះពួកគេចាប់ផ្តើមធ្វើវាឡើងវិញ ដោយបានបាញ់ប្រហារលើនាវាអារ៉ាប៊ីសាអូឌីតចំនួន ២គ្រឿងកាលពីយប់មិញ។ តាមរយៈសារនេះ ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា ប្រសិនបើពួកគេហ៊ានធ្វើបែបនេះម្តងទៀត សហរដ្ឋអាមេរិកនឹងទម្លាក់ការទទួលខុសត្រូវទៅលើអ៊ីរ៉ង់ ដោយសារហ៊ូទីគឺជាកូនអុករបស់អ៊ីរ៉ង់ ហើយការផ្តន្ទាទោសផ្នែកយោធាដ៏ធ្ងន់ធ្ងរនឹងត្រូវធ្លាក់ទៅលើអ៊ីរ៉ង់ ក៏ដូចជាក្រុមហ៊ូទីខ្លួនឯងផ្ទាល់ផងដែរ ដែលនេះធ្វើឱ្យខ្ញុំខកចិត្តយ៉ាងខ្លាំង ព្រោះកន្លងមកពួកគេធ្វើសកម្មភាពប្រកបដោយវិជ្ជាជីវៈ និងឆ្លាតវៃ»៕