* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ សម្លាប់មនុស្ស ៨២នាក់ នៅឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

23-07-2026 21:06

(ញូវដេលី)៖ អាជ្ញាធរក្នុងតំបន់បានប្រកាសថា ភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងសប្តាហ៍នេះ បានបង្កជាគ្រោះទឹកជំនន់ដ៏អាក្រក់នៅទូទាំងប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៨២នាក់បាត់បង់ជីវិត និងបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅរដ្ឋអាសាម (Assam) ភាគឦសានប្រទេសឥណ្ឌា មនុស្ស ៣៦នាក់បានស្លាប់ និងពលរដ្ឋជាង ៦៥០,០០០នាក់ រងផលប៉ះពាល់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋជិតខាង បានធ្វើឱ្យទឹកទន្លេ Brahmaputra ជន់លិចលំនៅឋាន និងដីកសិកម្មយ៉ាងធ្ងន់ធ្ងរ ដែលអាជ្ញាធរហៅថាជា «មហន្តរាយមិនធ្លាប់មានពីមុនមក»

ចំណែកនៅខេត្តនូរីស្ថាន (Nuristan) របស់អាហ្វហ្គានីស្ថាន និងខេត្តឃីបឺ ប៉ាក់តុងក្វា (Khyber Pakhtunkhwa) របស់ប៉ាគីស្ថាន មនុស្សយ៉ាងហោចណាស់ ៤៦នាក់បានស្លាប់ និងជាង ១០០នាក់រងរបួស ក្នុងរយៈពេលត្រឹមតែ ៧២ម៉ោង។ ទឹកជំនន់បានគួចយកផ្ទះសម្បែង និងសណ្ឋាគារជាច្រើន ខណៈក្រុមសង្គ្រោះកំពុងប្រើគ្រឿងចក្រដើម្បីរុករកអ្នកជាប់គាំង។

អ្នកជំនាញអាកាសធាតុបានសង្កត់ធ្ងន់ថា ទោះបីជាអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចក៏ដោយ ប៉ុន្តែពួកគេស្ថិតក្នុងក្រុមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុតពីការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងការរលាយផ្ទាំងទឹកកកជាដើម៕