* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ត្រាំ បញ្ជាក់ថាលោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែកញ្ញា (Video inside)

24-07-2026 09:56

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាលោកនឹងពិភាក្សាពីបញ្ញាសប្បនិម្មិត ឬ AI ជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង នៅពេលដែលមេដឹកនាំចិនធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែកញ្ញា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រកាសពីគម្រោងធ្វើដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង កើតមានឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ទីក្រុងប៉េកាំងកាលពីខែឧសភាកន្លងទៅ។ ក្នុងជំនួបនៅឯប៉េកាំង លោក ត្រាំ បានអញ្ជើញលោក ស៊ី ជីនពីងធ្វើទស្សនកិច្ចទៅកាន់សេតវិមាន។ «លោកប្រធានាធិបតី ស៊ី ជីនពីងនឹងធ្វើទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិកនៅថ្ងៃទី២៤ ខែកញ្ញា។ យើងធ្លាប់បានជជែកគ្នាអំពីវា ( បញ្ញាសប្បនិម្មិត ឬ AI) នៅពេលដែលខ្ញុំធ្វើទស្សនកិច្ចនៅប៉េកាំង ហើយយើងនឹងជជែកពីវាម្ដងទៀត»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក៏បានពិភាក្សាគ្នាផងដែរស្ដីពីតម្រូវការក្នុងការបញ្ជាក់ឱ្យច្បាស់ពីកិច្ចសហប្រតិបតិ្តការដែលនឹងបង្កើតជាមូលដ្ឋានសម្រាប់ការរៀបចំដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងទៅកាន់សហរដ្ឋអាមេរិក ប្រកបដោយភាពវិជ្ជមាន៕