* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀងនុយក្លេអ៊ែរស៉ីវិលជាមួយអារ៉ាប៊ីសាអូឌីត នឹងត្រូវលុបចោលវិញ ប្រសិនបើគ្មានការទទួលស្គាល់អ៉ីស្រាអែល (Video inside)

24-07-2026 13:26

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានដាក់លក្ខខណ្ឌលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការនុយក្លេអ៊ែរស៊ីវិលជាមួយអារ៉ាប៊ីសាអូឌីត ដោយតម្រូវឲ្យទីក្រុងរីយ៉ាដ ធ្វើប្រក្រតីកម្មទំនាក់ទំនងជាមួយអ៉ីស្រាអែល ខណៈវាជាសកម្មភាពមួយ ដែលព្រះរាជាណាចក្រអារ៉ាប់មួយនេះ បានបដិសេធមិនព្រមធ្វើរហូតមកដល់ពេលនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងអាចចូលជាធរមានទៅបាន លុះត្រាតែអារ៉ាប៊ីសាអូឌីត ចូលរួមក្នុងកិច្ចព្រមព្រៀងអាប្រាហាំ (Abraham Accords) ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងដែលនៅក្រោមនោះ ក្រុមប្រទេសអារ៉ាប់មួយចំនួន បានបង្កើតទំនាក់ទំនងជាមួយអ៊ីស្រាអែល។ អារ៉ាប៊ីសាអូឌីតបានបដិសេធជាយូរមកហើយ ក្នុងការចូលរួមក្នុងកិច្ចព្រមព្រៀងនេះ ដែលមិនរួមមានផ្លូវឆ្ពោះទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីន។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានថ្លែងថា លោក ត្រាំ បានពិភាក្សាជាមួយក្រុមសម្ព័ន្ធមិត្តតំបន់ឈូងសមុទ្រ និងអារ៉ាប់ជាច្រើនលើក អំពីការភ្ជាប់កិច្ចព្រមព្រៀងនេះ ទៅនឹងកិច្ចព្រមព្រៀង Abraham ហើយប្រសិនបើអារ៉ាប៊ីសាអូឌីតមិនចូលរួមទេ កិច្ចព្រមព្រៀងសហប្រតិបត្តិការនុយក្លេអ៊ែរស៉ីវិល នឹងត្រូវលុបចោលវិញ។

សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានប្រកាសកិច្ចព្រមព្រៀងកាលពីថ្ងៃពុធសប្តាហ៍នេះ ដែលអនុញ្ញាតឲ្យទីក្រុងរីយ៉ាដ ចម្រាញ់អ៊ុយរ៉ាញ៉ូម និងសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរ ដោយប្រើប្រាស់បច្ចេកវិទ្យាអាមេរិក និងដោយគ្មានការត្រួតពិនិត្យភ្លាមៗ ពីអង្គការសហប្រជាជាតិ ដែលដូចដែលទីក្រុងវ៉ាស៊ីនតោនធ្លាប់បានទាមទារចំពោះអ៉ីរ៉ង់។

គួរបញ្ជាក់ថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Abraham កាលពីអំឡុងអាណត្តិទីមួយរបស់លោក ត្រាំ ក្នុងឆ្នាំ២០២០ ដោយបោះបង់ចោលបម្រាមដ៏យូរអង្វែងមួយ ក្លាយជារដ្ឋអារ៉ាប់ដំបូងគេ ដែលទទួលស្គាល់អ៉ីស្រាអែល គិតក្នុងរយៈពេលប្រមាណ២៥ឆ្នាំចុងក្រោយ។ បន្ទាប់មកទៀត ប្រទេសម៉ារ៉ុក និងស៊ូដង់ ក៏បានធ្វើតាមដូចគ្នា។ កាលពីថ្ងៃព្រហស្បតិ៍ អ៉ីស្រាអែលដែលភ័យខ្លាចថា កិច្ចព្រមព្រៀងអាមេរិក-អារ៉ាប៊ីសាអូឌីត អាចបង្កឲ្យមានការប្រណាំងសព្វាវុធនៅមជ្ឈិមបូព៌ា បានចេញមុខស្វាគមន៍ការដាក់លក្ខខណ្ឌរបស់អាមេរិក៕