* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចិនត្រៀមខ្លួនទប់ទល់ភ្លៀងធ្លាក់ខ្លាំង ស្របពេលព្យុះទី៣ កំពុងបោកបក់ទៅជិត (Video inside)

24-07-2026 14:01

(ហុងកុង)៖ ប្រទេសចិននាថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានព្រមានពីភ្លៀងធ្លាក់ខ្លាំង និងហានិភ័យទឹកជំនន់ធ្ងន់ធ្ងរ ខណៈព្យុះទី៣ នៅក្នុងខែនេះ បានបន្តដំណើរមកជិត ឆ្នេរភាគខាងត្បូងរបស់ខ្លួន ហើយវាត្រូវបានរំពឹងថា នឹងកើនឡើងថាមពលថែមទៀត នាចុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

គិតត្រឹមព្រឹកថ្ងៃសុក្រ ព្យុះឈ្មោះ Noul បានស្ថិតនៅភាគឦសាននៃទីក្រុងម៉ានីល ដែលជារដ្ឋធានីនៃប្រទេសហ្វីលីពីន ហើយវារំកិលឆ្ពោះទៅទិសពាយ័ព្យ ក្នុងល្បឿនប្រហែល ២៥ទៅ៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ តាមការិយាល័យឧតុនិយមរបស់ទីក្រុងហុងកុង ព្យុះត្រូពិចនេះត្រូវបានព្យាករថា នឹងធ្វើដំណើរចូលមកក្នុងគម្លាត ៨០០គីឡូម៉ែត្រពីហុងកុង នៅក្នុងថ្ងៃនេះ។

ការមកដល់របស់ព្យុះ Noul គឺបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់មួយភាគធំនៃប្រទេសចិន។ នៅភាគនិរតីប្រទេស ក្រុមជួយសង្គ្រោះកំពុងបន្តស្វែងរកមនុស្សជាង ៥០នាក់ ដែលបានបាត់ខ្លួននៅឡើយ បន្ទាប់ពីមានហេតុការណ៍រអិលបាក់ដីដ៏សាហាវ នៅក្រុង Chongqing កាលពីសប្តាហ៍មុន។

គួរបញ្ជាក់ថា ប្រទេសចិន កំពុងឈានចូលដល់រដូវកាលទឹកជំនន់ខ្លាំងបំផុត ហៅថា Qixia Bashang ដែលមានរយៈពេល ចាប់ពីពាក់កណ្តាលខែកក្កដា ដល់ពាក់កណ្តាលខែសីហា។ អ្នកជំនាញឧតុនិយមព្រមានថា ភ្លៀងធ្លាក់ខ្លាំងនឹងកើតឡើងកាន់តែញឹកញាប់ហើយខ្លាំងក្លា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយមួយផ្នែកធំនៃតំបន់ភាគខាងជើងប្រទេសចិន ត្រូវបានកំណត់ថា នឹងជួបប្រទះភ្លៀងធ្លាក់ច្រើនជាងធម្មតាពី២០ទៅ៥០ភាគរយ៕