* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

របាយការណ៍ធនាគារពិភពលោក៖ គ្រោះមហន្តរាយរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បង្កការខូចខាតគិតជាទឹកប្រាក់ ១៩,៦ពាន់លានដុល្លារ (Video inside)

24-07-2026 14:34

(វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក បានឱ្យដឹងនៅក្នុងការវាយតម្លៃបឋមរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ថាគ្រោះរញ្ជួយដីភ្លោះ ដែលបានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី២៤ ខែមិថុនា បានបង្កការខូចខាតរូបវន្តផ្ទាល់ គិតជាទឹកប្រាក់ចំនួន ១៩, ពាន់លានដុល្លារ ប៉ុន្តែការចំណាយ ដើម្បីកសាងប្រទេសឡើងវិញ អាចនឹងលើសទ្វេដង ឬច្រើនជាងនេះទៅទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានឱ្យដឹងថា បាតុភូតរញ្ជួយដី២ផ្ទួនគ្នា ដែលមួយមានកម្រិត៧,២រ៉ិចទ័រ និងមួយទៀត៧,៥រ៉ិចទ័រ បានសម្លាប់មនុស្សប្រហែល ៥៤០០នាក់ ដោយបានបំផ្លាញអគារលំនៅឋាន ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ដទៃទៀត នៅតំបន់ភាគខាងជើងប្រទេស រួមទាំងនៅរដ្ឋធានីការ៉ាកាស។ រដ្ឋាភិបាលប៉ាន់ប្រមាណថា មានមនុស្សជិត១៧០០០នាក់ បានរងរបួស និងជិត១៨០០០នាក់ទៀត នៅបន្តគ្មានផ្ទះសម្បែង។

គ្រោះមហន្តរាយខាងលើ ដែលជារញ្ជួយដីដ៏សាហាវបំផុតសម្រាប់ប្រទេសអាមេរិកឡាទីនមួយនេះ គិតចាប់តាំងពីឆ្នាំ ១៨១២ បានកើតឡើងចំពេលដែលលក្ខខណ្ឌសេដ្ឋកិច្ចសង្គម មានភាពផុយស្រួយរួចទៅហើយ ជាមួយនឹងអត្រាភាពក្រីក្រជាង ៧៦% បើយោងតាមធនាគារពិភពលោក ហើយមនុស្សប្រមាណ ៧,៩លាននាក់ បានភៀសខ្លួនចេញពីប្រទេសនេះ ចាប់តាំងពីឆ្នាំ២០១៥។

ធនាគារពិភពលោក បានឱ្យដឹងថា ខ្លួនកំពុងធ្វើការជាមួយរដ្ឋាភិបាលវេណេស៊ុយអេឡា ធនាគារអភិវឌ្ឍន៍អន្តរអាមេរិក និងធនាគារអភិវឌ្ឍន៍អាមេរិកឡាទីន (CAF) លើការវាយតម្លៃដែលគ្រប់ជ្រុងជ្រោយជាងនេះបន្ថែមទៀត អំពីការចំណាយសម្រាប់កិច្ចប្រឹងប្រែងស្តារនិងការកសាងឡើងវិញ របស់ប្រទេសវ៉េណេស៊ុយអេឡា។ ការសិក្សាបែបនេះ ជាធម្មតាត្រូវចំណាយពេលច្រើនខែ។ ដោយឡែក ការវាយតម្លៃបឋមខាងលើ បានបង្ហាញថា ៤៧ភាគរយ នៃការខូចខាត គឺបានកើតឡើងចំពោះអគារលំនៅឋាន ខណៈ២៧ភាគរយ លើហេដ្ឋារចនាសម្ព័ន្ធ និង ២៦ភាគរយ លើសំណង់ប្រភេទមិនមែនលំនៅឋាន៕