* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ៊ុយក្រែនបន្តប្រើប្រាស់ដ្រូនរាប់រយគ្រឿង វាយប្រហារសងសឹកលើរុស្ស៉ី (Video inside)

24-07-2026 15:46

(កៀវ)៖ នាថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ មនុស្ស៣នាក់បានរងរបួស ក្រោយការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន បានបង្កជាគ្រោះអគ្គិភ័យនៅឃ្លាំងស្តុកតវ៉ាន់មួយកន្លែង ដែលជាកម្មសិទ្ធិក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់រុស្ស៉ី Wildberries នៅក្បែរទីក្រុង Saint Petersburg។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ទីក្រុងកៀវបានកំណត់គោលដៅលើទីក្រុង Saint Petersburg ដែលជាទីក្រុងធំជាងគេបង្អស់លំដាប់ទី២របស់រុស្ស៉ី ស្របពេល​ដែលខ្លួនបង្កើនការវាយប្រហារចម្ងាយឆ្ងាយ ទៅលើទីតាំងថាមពល យោធា និងឡូជីស្ទីគរបស់រុស្ស៉ី អំឡុងពេលប៉ុន្មានខែមកនេះ។ ក្រោយការវាយប្រហាររបស់អ៊ុយក្រែន គេឃើញមានផ្សែងធំសម្បើម ហុយទ្រលោមឡើងទៅលើផ្ទៃអាកាស នៅទីក្រុង Saint Petersburg ដែលមានចម្ងាយជាង៨០០គីឡូម៉ែត្រ ពីព្រំប្រទល់អ៊ុយក្រែន ហើយអាជ្ញាធរប្រចាំតំបន់ បានរាយការណ៍ថា ឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុន Wildberries បានរងការឆាបឆេះ ខណៈមនុស្ស៣នាក់បានរងរបួស។

គិតចាប់តាំងពីថ្ងៃទី១៨ ខែកក្កដា អ៊ុយក្រែនបានវាយប្រហារឃ្លាំងស្តុកទំនិញរបស់ Wildberries សរុប៥កន្លែង ខណៈមជ្ឈមណ្ឌលឡូជីស្ទីគមួយកន្លែងរបស់ក្រុមហ៊ុននេះ ដែលស្ថិតនៅជាយរដ្ឋធានីមូស្គូ បានរងការវាយប្រហារ កាលពីសប្តាហ៍មុន បណ្តាលឱ្យបុគ្គលិកកាន់ការវេនយប់៨នាក់ស្លាប់ ហើយអគារនោះ ត្រូវបានភ្លើងឆេះគ្មានសល់។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា ទីតាំងទាំងនោះ គឺត្រូវបានប្រើប្រាស់ក្នុងការ​ផ្គត់ផ្គង់គ្រឿងបង្គំដែលជាប់ទណ្ឌកម្ម សម្រាប់ការផលិតដ្រូននិងឧបករណ៍នាំផ្លូវ។

ទីក្រុងមូស្គូ នៅថ្ងៃសុក្រនេះ បានរាយការណ៍ថា យន្តហោះដ្រូនអ៊ុយក្រែនសរុប៥៧១គ្រឿង ត្រូវបានបាញ់ទម្លាក់។ ទីក្រុងកៀវប្រកាន់ជំហរថា សកម្មភាពវាយប្រហាររបស់ខ្លួន គឺជាទង្វើស្មើភាពគ្នាសម្រាប់ការដែលទីក្រុងមូស្គូ បានបើកការវាយប្រហារ​តាមផ្លូវអាកាសសឹងតែរៀងរាល់ថ្ងៃមកលើទឹកដីរបស់អ៊ុយក្រែន អំឡុងសង្រ្គាមជាង៤ឆ្នាំកន្លះមកនេះ។ រយៈពេលប៉ុន្មានខែចុងក្រោយ ទាំងរុស្ស៉ីនិងអ៊ុយក្រែន សុទ្ធតែបានបង្កើនការវាយប្រហារចម្ងាយឆ្ងាយដូចគ្នា។

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ បានរាយការណ៍ពីការកើនឡើងគួរឱ្យកត់សម្គាល់ នៃចំនួនជនស៉ីវិលបាត់បង់ជីវិត ក្នុងឆ្នាំ២០២៦នេះ ដោយនិយាយថា ខែមិថុនាគឺជាខែដែលមានអ្នកស្លាប់ច្រើនបំផុត គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២។ ទាហានរាប់សែននាក់ និងជនស៊ីវិលរាប់ម៉ឺននាក់ ត្រូវគេជឿថាបានស្លាប់ ចាប់តាំងពីរុស្ស៊ីបំផ្ទុះសង្រ្គាមប្រឆាំងអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែមិនមានតួលេខច្បាស់លាស់ឡើយ ដោយសារភាគីទាំងពីរ មិនបានបង្ហាញជាប្រចាំ ពីចំនួនសរុបនៃមនុស្សដែលបានបាត់បង់ជីវិត នោះទេ៕