* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ចិនប្រឆាំងពន្ធគយថ្មីរបស់អាមេរិក និងព្រមានពីសង្គ្រាមពាណិជ្ជកម្ម (Video inside)

24-07-2026 16:20

(ប៉េកាំង)៖ ទីក្រុងប៉េកាំង បានថ្កោលទោសចំពោះពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក ដែលបានដាក់មកលើប្រទេសចិន និង ៥៩ ប្រទេសផ្សេងទៀត ជុំវិញការចោទប្រកាន់ពី ការព្រួយបារម្ភអំពីបញ្ហានៃការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ នាថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ ហើយបានព្រមានទីក្រុងវ៉ាស៊ីនតោន ប្រឆាំងការបង្កសង្គ្រាមពាណិជ្ជកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ចំណាត់ការពន្ធគយថ្មីរបស់អាមេរិក គឺមានអត្រាចាប់ពី១០ភាគរយ ដល់ ១២,៥ភាគរយ ដោយប្រទេសចិន ត្រូវបានដាក់អត្រាដែលខ្ពស់បំផុត។ ពន្ធថ្មីនេះគឺជំនួសពន្ធគយសកល១០ភាគរយចាស់ ដែលផុតកំណត់ ត្រូវបានដាក់ចេញដោយប្រធានាធិបតី ដូណាល់ ត្រាំ កាលពីខែកុម្ភៈ ឆ្នាំនេះ។

លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃសុក្រនេះថា «យើងប្រឆាំងគ្រប់ទម្រង់នៃវិធានការពន្ធឯកតោភាគី» ហើយលោកបានព្រមានថា «សង្គ្រាមពន្ធនិងសង្គ្រាមពាណិជ្ជកម្ម មិនមែនជាផលប្រយោជន៍របស់ភាគីណាមួយឡើយ»

រដ្ឋបាលលោក ត្រាំ បានបោះជំហានយ៉ាងលឿន ដើម្បីកសាងជញ្ជាំងពន្ធរបស់លោកប្រធានាធិបតីឡើងវិញ បន្ទាប់ពីតុលាការកំពូលអាមេរិក បានលុបចោលចំណាត់ការពន្ធគយភាគច្រើនរបស់លោក កាលពីខែកុម្ភៈ ដែលបានធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពរបស់លោក ក្នុងការដំឡើងពន្ធខ្ពស់តាមអំពើចិត្ត។

ក្នុងសេចក្តីប្រកាសអំពីពន្ធគយថ្មីខាងលើ លោក Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មអាមេរិក បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវការហាមឃាត់ការនាំចូលដែលពាក់ព័ន្ធការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ខណៈលោកសង្កត់ធ្ងន់ថា វាហួសពេលហើយសម្រាប់ឱ្យដៃគូពាណិជ្ជកម្មរបស់អាមេរិក ក្នុងការធ្វើដូចគ្នា។

បណ្តាប្រទេសដែលមានអនុវត្តវិធានការទប់ស្កាត់ការប្រើកម្លាំងពលកម្មដោយបង្ខំ រួមមានដូចជា កាណាដា សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស បានរងអត្រាត្រឹម ១០ភាគរយ ខណៈដៃគូពាណិជ្ជកម្មសំខាន់ៗដទៃទៀត រួមមាន ឥណ្ឌា និងជប៉ុន ត្រូវបានដាក់ពន្ធខ្ពស់ ១២,៥ ភាគរយ។

គួរបញ្ជាក់ថា ចិ និងអាមេរិក ដែលបានចំណាយពេលភាគច្រើនកាលពីឆ្នាំមុន ជាប់ជំពាក់ក្នុងសង្គ្រាមពាណិជ្ជកម្ម ដែលឡើងកម្តៅជាខ្លាំងនោះ បានឈានដល់កិច្ចព្រមព្រៀងជាមួយគ្នា នៅពេលដែលលោក ត្រាំ និងប្រធានាធិបតី ស៊ី ជីនពីង បានជួបគ្នាកាលពីខែតុលា ឆ្នាំ២០២៥។ បន្ទាប់ពីលោក ត្រាំ បានបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង កាលពីខែឧសភា ឆ្នាំនេះ ចិនបាននិយាយថា ខ្លួននឹងធ្វើការជាមួយអាមេរិកក្នុងការកាត់បន្ថយពន្ធ ប៉ុន្តែពន្ធគយថ្មីចុងក្រោយបំផុតខាងលើនេះ កំពុងគំរាមកំហែងដុតបញ្ឆេះភាពតានតឹងផ្នែកពាណិជ្ជកម្មឡើងវិញ រវាងកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីរ៕