* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រសួងការបរទេស​ចិន ​ឆ្លើយតប​ម្តងទៀត​ចំពោះករណី​បង្ករឿង​ដោយ​ចេតនារបស់​ហ្វីលីពីន​៖​ ដាស់តឿន​ប្រទេស​ពាក់ព័ន្ធ​បញ្ឈប់​ការ​ញុះញង់​ឱ្យ​មាន​ការ​​ប្រឈមមុខដាក់គ្នា

24-07-2026 16:53

(ប៉េកាំង)៖ ថ្ងៃទី២២ ខែកក្កដា លោក​ Lin Jian​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ បានធ្វើ​ជា​អធិបតី​ក្នុង​សន្និសីទសារព័ត៌មាន​ជា​ប្រចាំ​។​មានអ្នកសារព័ត៌មាន​បាន​លើកសំណួរស្តីពី​ករណីដែល​ហ្វីលីពីន​ បាន​បង្ករឿងដោយ​ចេនា​នៅ​ថ្មប៉ប្រះទឹក Ren'ai ​និង​ធ្វើការវាយប្រហារ​ចំពោះ​បុគ្គលិក​អនុវត្តច្បាប់​របស់​ឆ្មាំសមុទ្រ​ចិន​។

ទាក់ទិននឹង​ករណីនេះ លោក​ Lin Jian បាន​លើកឡើងថា​ ​ភាគី​ចិនបាន​​អធិប្បាយ​រួចហើយ​ពី​គោលជំហរ​យ៉ាង​ម៉ឺងម៉ាត់​​របស់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ករណីដែល​បុគ្គលិក​ហ្វីលីពីន​ បាន​ធ្វើការ​វាយប្រហារ​ដោយ​ចេតនា ចំពោះ​បុគ្គលិក​អនុវត្ត​ច្បាប់​របស់​ចិន​។​ ប៉ុន្តែ​ប្រទេស​មួយចំនួន​មិន​អើពើពី​ការពិត​​ ដែល​ហ្វីលីពីន​បាន​បង្ករឿង​និង​រំលោភ​អធិបតិយ្យភាព​ចិន ​ហើយ​មក​ចោទប្រកាន់​ប្រទេស​ចិន​ដោយ​គ្មាន​មូលហេតុ​ ​ព្រមទាំង​ឃោសនា​បំប៉ោង​ម្តងហើយ​ម្តង​ទៀត​ នូវ​អ្វីគ្មាន​ប្រសិទ្ធភាព​ដែលហៅថា “​ការកាត់ក្តីនៃ​សំណុំរឿង​មជ្ឈត្តកម្ម​​សមុទ្រចិនខាងត្បូង” ​ដែល​គ្មាន​ប្រសិទ្ធភាព​និង​ខុសច្បាប់។ ភាគីចិន​ប្រឆាំង​យ៉ាង​ដាច់ខាត​ចំពោះ​ករណីនេះ​។​ក្រោម​កិច្ចខិតខំប្រឹងប្រែង​របស់​ប្រទេសចិន និង​ប្រទេសអាស៊ាន​ ​ស្ថានការណ៍​សមុទ្រ​ចិន​ខាងត្បូង​នាពេលបច្ចុប្បន្ន​មានស្ថិរភាព​ជាទូទៅ​ ​ការ​ដែល​ហ្វីលីពីន​បង្ករឿង​ដោយ​ចេតនា​ជា​ដើមហេតុ ​ដែល​បណ្តាល​កើតមាន​ភាព​តានតឹង​លើ​សមុទ្រ​។

ភាគីចិន​ដាស់តឿន​ប្រទេស​ពាក់ព័ន្ធ​ឱ្យ​បញ្ឈប់​ ការ​បង្កភាព​តានតឹង​និង​ញុះញង់​ឱ្យ​មាន​ការ​ប្រឈមមុខដាក់គ្នា​ ​គោរព​យ៉ាង​ប្រាកដប្រជា​នូវ​កិច្ចខិតខំប្រឹងប្រែង​របស់ប្រទេស​ក្នុងតំបន់ ​ក្នុង​ការ​គាំពារ​សន្តិភាព​និង​ស្ថិរភាព​សមុទ្រ​ចិន​ខាង​ត្បូង៕

វិទ្យុមិត្តភាពកម្ពុជាចិន