* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អាមេរិកដាក់ទណ្ឌកម្មបន្ថែមលើបណ្តាញរបស់មហាសេដ្ឋីហិរញ្ញវត្ថុអ៊ីរ៉ង់ លោក Babak Zanjani (Video inside)

24-07-2026 22:35

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះ បានប្រកាសដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុនចំនួន ៩ និងបុគ្គល ៤រូប ដែលមានទំនាក់ទំនងជាមួយមហាសេដ្ឋីហិរញ្ញវត្ថុអ៊ីរ៉ង់ លោក បាបាក់ ហ្សានចានី (Babak Zanjani) ជុំវិញការព្យាយាមគេចវេះពីទណ្ឌកម្មរបស់អាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងរតនាគារអាមេរិកបានបញ្ជាក់ថា ទណ្ឌកម្មនេះកំណត់គោលដៅលើក្រុមហ៊ុនសម្ព័ន្ធ "Dot One" របស់លោក ហ្សានចានី នៅអ៊ីរ៉ង់ និងក្រុមហ៊ុនជាច្រើនទៀតនៅតួកគី និងអេមីរ៉ាតអារ៉ាប់រួម ដែលបានជួយគាំទ្រដល់ការជួញដូររូបិយប័ណ្ណឌីជីថលរបស់លោក។ ក្រសួងបានចោទប្រកាន់លោក ហ្សានចានី ថាបានប្រើប្រាស់មុខជំនួញជាច្រើន ដូចជាសេវាកម្មហិរញ្ញវត្ថុ រូបិយប័ណ្ណឌីជីថល ត្បូងមាស និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលាងលុយកខ្វក់ និងផ្ទេរប្រាក់ដោយសម្ងាត់ឱ្យរដ្ឋាភិបាលអ៊ីរ៉ង់។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្កុត បេសសេន (Scott Bessent) បានសង្កត់ធ្ងន់ថា «របបអ៊ីរ៉ង់កំពុងបង់ខាតតម្លៃសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ខណៈរូបិយប័ណ្ណខ្លួនធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន។ អាមេរិកនឹងបន្តកាត់ផ្តាច់ច្រកសេដ្ឋកិច្ចរបស់មន្ត្រីពុករលួយ និងអ្នកគាំទ្រហិរញ្ញវត្ថុរបស់ពួកគេ»។

គួររំលឹកថា កាលពីខែមករាកន្លងទៅ អាមេរិកទើបតែបានដាក់ទណ្ឌកម្មលើលោក ហ្សានចានី និងក្រុមហ៊ុនប្តូរប្រាក់ឌីជីថលដ៏ធំបំផុតរបស់លោកចំនួន ២ ជាលើកដំបូងរួចមកហើយ៕