* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រតិបត្តិការបង្ក្រាបស្កេម កម្ពុជា បណ្តេញជនបរទេសជាង ២ម៉ឺននាក់ ស្មើនឹង៣៨សញ្ជាតិ, កំពុងជាប់ឃុំជាង២ពាន់នាក់ (Video inside)

24-07-2026 22:58

(ភ្នំពេញ)៖ ប្រតិបត្តិការបង្ក្រាបបទល្មើសបច្ចេកវិទ្យា ឬហៅថាស្កេមនោះ គិត​ត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦ កម្ពុជា បានបណ្តេញជនបរទេសជាង ២​ម៉ឺន​នាក់ ស្មើនឹងជាង ៣៨សញ្ជាតិ ហើយមានមនុស្សជាង ២ពាន់នាក់ កំពុងជាប់ពន្ធនាគារ។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំ​ដោយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានពិនិត្យទៅលើវឌ្ឍន​ភាព​នៃការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

របាយការណ៍បានបង្ហាញថា គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង​ការ​ឆបោក​​តាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការចូលរួមយ៉ាងសកម្ម ប្រកប​ដោយ​ការទទួលខុសត្រូវពីស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ អាជ្ញា​ធរ​គ្រប់​ជាន់ថ្នាក់ ព្រមទាំងការចូលរួមពីប្រជាពលរដ្ឋ និងកិច្ចសហប្រតិបត្តិការជាមួយ​បណ្តាប្រទេសដៃគូ និងអង្គការអន្តរជាតិ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទទួលបានលទ្ធផល​វិជ្ជ​មានហួសពីការរំពឹងទុក។ បណ្តាញអង្គការចាត់តាំង ពួកមេខ្លោង សម​គំ​និត ត្រូវបានបង្ក្រាប និងបោសសម្អាតដោយការចាត់ វិធានការនេះ បានផ្តល់​នូវ​​កិត្តិយសដល់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។

ជាលទ្ធផលការងារដែលសម្រេចបានក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើ រួមមាន៖

១៖ ការអនុវត្តវិធានការរដ្ឋបាលបានធ្វើឡើងលើទីតាំងចំនួន ២៨ ៥១២ទីតាំង ដើម្បីធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការស្នាក់នៅរបស់ជនបរទេស
២៖ ការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោក ចំនួន ៦៦៥ទីតាំង
៣៖ ការងារស្រាវជ្រាវ និងស៊ើបអង្កេតតាមបណ្ដាទីតាំងកាស៊ីណូដែល​មាន​អាជ្ញា​បណ្ណសរុបចំនួន ១៩៥ ក្នុងនោះកាស៊ីណូដែលពុំមានភស្តុតាង​ប្រព្រឹត្ត​ការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ១២៣ និងកាស៊ីណូ ដែលផ្អាកសកម្ម​ភាពដោយអសកម្មភាពមានចំនួន ៧២ទីតាំង
៤៖ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានបណ្តេញចេញជនបរទេស​ពី​កម្ពុជាចំនួន ២១ ១០២នាក់ មាន ៣៨សញ្ជាតិ ភាគច្រើនជនជាតិចិន វៀត​ណាម ឥណ្ឌូនេស៊ី ថៃ និងបង់ក្លាដេស
៥៖ បានកសាង និងបញ្ជូនសំណុំរឿងចំនួន ២៦៨សំណុំរឿង ទៅសាលាដំបូង រាជធានី-ខេត្តចំនួន ២១មុខសញ្ញាសង្ស័យចំនួន ២ ៧៧៣នាក់ កំពុងជាប់​ឃុំ​ចំនួន ២ ២០០នាក់ (ស្រី ៣៥៣នាក់) ក្នុងនោះជនជាតិខ្មែរចំនួន ៣១៣នាក់ (ស្រី ១០៨នាក់)។

ក្នុងប្រតិបត្តិការនេះ អង្គភាពប្រឆាំងអំពើពុករលួយបានចាត់វិធានការ និង​កសាង​សំណុំ​រឿងចំនួន ៣សំណុំរឿង មានជនសង្ស័យចំនួន ១៤នាក់។ អង្គ​ភាព​​ប្រឆាំង​អំពើពុករលួយ ក៏កំពុង ធ្វើការស៊ើបអង្កេតករណីមួយ​ចំនួន​បន្ត​ទៀតផងដែរ។

សូមបញ្ជាក់ដែរថា ក្នុងគោលបំណងបង្ហាញដល់ពិភពលោកឱ្យឃើញថា កម្ពុជា ជាជនរងគ្រោះ​នៃសកម្មភាពឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងបង្ហាញ​ពីការប្ដេជ្ញា​ចិត្តរបស់​កម្ពុជា​ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ​បច្ចេក​វិទ្យា ព្រមទាំងការ​ស្តារ​កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ក៏ដូចជាការ​ពង្រឹង​​កិច្ចសហប្រតិ​បត្តិការអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និ​សីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា ក្រោម​ប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការ​ឆបោក​​តាមប្រព័ន្ធ​បច្ចេកវិទ្យា» ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ដល់ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២៦ នៅរាជធានីភ្នំពេញ ដោយគ្រោងនឹងអញ្ជើញ​ថ្នាក់ដឹក​នាំកម្រិត​រដ្ឋ​មន្ត្រី មកពីបណ្តាប្រទេសចំនួន ១៦ និងមន្ត្រីបច្ចេកទេស​ជាន់ខ្ពស់​ចំនួន ១៤​ប្រទេស ព្រមទាំងអង្គការអន្តរជាតិចំនួន៦៕