លោក នេតាន់យ៉ាហ៊ូ នឹងជួបលោក ត្រាំ នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារខាងមុខនេះ
24-07-2026 22:56
(ហ្ស៊េរុយសាឡឹម)៖ យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានឱ្យដឹងថា លោក បេនចាមីន នេតាន់យ៉ាហ៊ូ នឹងធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ហើយនឹងជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការិយាល័យនាយករដ្ឋមន្ត្រីក៏បានបន្ថែមផងដែរថា ក្នុងដំណើរទស្សនកិច្ចនេះ លោក នេតាន់យ៉ាហ៊ូ ក៏នឹងអញ្ជើញចូលរួមពិធីបុណ្យសពរបស់សមាជិកព្រឹទ្ធសភាអាមេរិក លោក លីនសេ ហ្គ្រាហាម (Lindsey Graham) ផងដែរ៕




