* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ហ៊ូទីគំរាមសងសឹកចំពោះការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីត ខណៈជម្លោះកាន់តែស្រួចស្រាល់ (Video inside)

25-07-2026 09:57

(សាណា)៖ ក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់មានមូលដ្ឋានក្នុងប្រទេសយេម៉ែន នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ បានគំរាមសងសឹកវិញប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត បន្ទាប់ពីពួកគេបានចោទប្រកាន់ថាទីក្រុងរីយ៉ាដបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅចំពោះមុខការព្រួយបារម្ភពីការផ្ទុះ រាលដាលសង្រ្គាមនៅទូទាំងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានបើកការវាយប្រហារតាមផ្លូវអាកាសលើគោលដៅយោធារបស់ក្រុមហ៊ូទី នៅក្នុងទីក្រុងកំពង់ផែ Hodeida ដែលប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមឧទ្ទាមមួយនេះ បានរាយការណ៍ពីមនុស្ស២នាក់បានរងរបួស ក្រោយហ៊ូទីប្រកាសពីការបិទខ្ទប់សមុទ្រប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត។ ជម្លោះរវាងអារ៉ាប៊ីសាអូឌីត និងហ៊ូទីនៅពេលនេះត្រូវបានគេមើលឃើញថាជាការបើកសមរភូមិថ្មីមួយទៀតនៅក្នុងសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ និងកើតមានឡើងចំពេលអ៉ីរ៉ង់កំពុងបិទខ្ទប់ច្រកសមុទ្រ Hormuz។

តាមរយៈការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram ប្រព័ន្ធផ្សព្វផ្សាយរបស់ហ៊ូទីមានឈ្មោះថា Ansarollah បាននិយាយថាការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីតលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងទីក្រុងកំពង់ផែ Hodeida និងកោះ Kamaran គឺជាទង្វើបង្កើនជម្លោះដ៏គ្រោះថ្នាក់ ហើយហ៊ូទីត្រូវតែសងសឹកវិញ។

គួរបញ្ជាក់ថា មន្ត្រីសន្តិសុខយេម៉ែនម្នាក់បានប្រាប់ AFP ថាមូលដ្ឋានជើងទឹកមួយកន្លែងក្នុងទីក្រុង Hodeida និងជំរំយោធាមួយនៅលើ Kamaran បានស្ថិតក្នុងចំណោមគោលដៅវាយប្រហាររបស់អារ៉ាប៊ីសាអូឌីត។ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតវិញ បាននិយាយថាខ្លួនបានវាយប្រហារទីតាំងយោធារបស់ក្រុមហ៊ូទី ហើយបានកម្ទេចគោលដៅដែលបង្កការគំរាមកំហែងលើកប៉ាល់ដឹកទំនិញ ជាការឆ្លើយតបទៅនឹងការវាយប្រហារលើកប៉ាល់ក្នុងតំបន់សមុទ្រក្រហម។

ការវាយប្រហាររបស់ក្រុមចម្រុះអារ៉ាប៊ីសាអូឌីត ធ្វើឡើងបន្ទាប់ពីក្រុមហ៊ូទីបានអះអាងពីការវាយប្រហារលើកប៉ាល់ដឹកប្រេងអារ៉ាប៊ីសាអូឌីត២គ្រឿង ក្នុងសប្ដាហ៍នេះ។ លោក Turki al-Maliki ជាអ្នកនាំពាក្យក្រុមចម្រុះអារ៉ាប៊ីសាអូឌីតបានព្រមានថាក្រុមចម្រុះនឹងបន្តចាត់វិធានការចាំបាច់នានាដើម្បីការពារកប៉ាល់ដឹកទំនិញ និងផលប្រយោជន៍របស់អារ៉ាប៊ីសាអូឌីត ហើយនឹងធ្វើការឆ្លើយតបយ៉ាងខ្លាំងក្លា ប្រសិនបើហ៊ូទីនៅតែបន្តធ្វើសកម្មភាពអរិភាព៕