* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

វ៉េណេស៊ុយអេឡាជូនដំណឹង UN ជាផ្លូវការពីការដកខ្លួនចេញពី ICC ដោយចោទថាលម្អៀង (Video inside)

25-07-2026 10:37

(Reuters)៖ រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា លោក Felix Plasencia នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាប្រទេសរបស់លោកបានជូនដំណឹងជាផ្លូវការទៅកាន់អង្គការសហប្រជាជាតិអំពីការសម្រេចចិត្តដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលបានដឹកនាំការស៊ើបអង្កេតអស់រយៈពេលជាច្រើនឆ្នាំមកហើយ លើសមាជិកកងកម្លាំងប្រដាប់អាវុធ និងក្រុមមន្ត្រីមួយចំនួនរបស់វ៉េណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Felix Plasencia

បានឱ្យដឹងក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ថាការសម្រេចចិត្តរបស់រដ្ឋាភិបាលវ៉េណេស៊ុយអេឡាធ្វើឡើងដោយមើលឃើញពីភាពលម្អៀងរបស់តុលាការ ​ICC ដែលបានកំណត់គោលដៅតែទៅលើបណ្ដាប្រទេស Global South ជាពិសេសគឺបណ្ដាប្រទេសក្នុងតំបន់អាហ្វ្រិក និងអាមេរិកឡាទីន។

ដោយបញ្ជាក់ឡើងវិញពីការលើកឡើងរបស់លោក Plasencia ប្រធានាធិបតីស្ដីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez ក៏បានកត់សម្គាល់ដែរថា ICC ត្រូវបានគេប្រើប្រាស់ដើម្បីកំណត់គោលដៅលើប្រទេសរបស់លោកស្រី។ «តុលាការព្រហ្មទណ្ឌអន្តរជាតិត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយវាយប្រហារលើប្រជាជនវ៉េណេស៊ុយអេឡា និងរដ្ឋវ៉េណេស៊ុយអេឡាដែលធ្វើឱ្យយើងលែងមានជំនឿចិត្តលើតុលាការមួយនេះ»។ នេះជាការគូសបញ្ជាក់របស់លោកស្រី Rodriguez អំឡុងព្រឹត្តិការណ៍សាធារណៈមួយ។

គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់វ៉េណេស៊ុយអេឡាត្រូវបានគេរំពឹងទុកថានឹងកើតឡើងតាំងពីខែធ្នូ ឆ្នាំ២០២៥ មកម្ល៉េះ ជាពេលដែលសភាវ៉េណេស៊ុយអេឡាបានធ្វើការបោះឆ្នោតមួយ ពោលគឺមួយខែមុននឹងសហរដ្ឋអាមេរិកបណ្ដេញលោកប្រធានាធិបតី Nicolas Maduro ចេញពីអំណាច ដើម្បី លុបចោលការផ្ដល់សច្ចារប័នលើលក្ខន្តិកៈទីក្រុងរ៉ូម សំដៅបើកផ្លូវដកខ្លួនចេញពីតុលាការ ICC៕