* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អគ្គរដ្ឋអាជ្ញា ICC លោក Karim Khan ត្រូវបានដកតំណែង ជុំវិញការប្រព្រឹត្តខុសផ្លូវភេទ (Video inside)

25-07-2026 11:37

(Reuters)៖ រដ្ឋជាសមាជិកតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានបោះឆ្នោតបណ្ដេញអគ្គរដ្ឋអាជ្ញា លោក Karim Khan ចេញពីតំណែងជុំវិញការចោទប្រកាន់ពីការប្រព្រឹត្តផ្លូវភេទខុសធ្ងន់ធ្ងរ។ នេះបើតាមការប្រកាសរបស់ ICC ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមមន្ត្រីការទូតដឹកនាំការិយាល័យប្រតិបត្តិនៃស្ថាប័នគ្រប់គ្រងរបស់តុលាការ ICC បាននិយាយកាលពីខែមិថុនាថាលោក Karim Khan មានទំនាក់ទំនងផ្លូវភេទមិនសមរម្យជាមួយជំនួយការជាស្ត្រីម្នាក់របស់លោក ហើយគួរតែត្រូវបានបណ្ដេញចេញពីតំណែង។ រហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ ទើបរដ្ឋភាគច្រើនក្នុងចំណោមរដ្ឋជាសមាជិក ICC ទាំង១២៥ បានបោះឆ្នោតគាំទ្រអនុសាសន៍នេះ។ «ការសម្រេចចិត្តរបស់អង្គប្រជុំទាំងមូលដែលធ្វើឡើងដោយសំឡេងភាគច្រើននៃរដ្ឋជាសមាជិកចំនួន ៨២ បានសម្រេចថាអគ្គរដ្ឋអាជ្ញា លោក Karim Khan បានប្រព្រឹត្តខុសធ្ងន់ធ្ងរ និងបានបំពានភារកិច្ចធ្ងន់ធ្ងរ...ហើយត្រូវដកចេញពីតំណែង»។ នេះជាការគូសបញ្ជាក់របស់លោកស្រី Paivi Kaukoranta ជាប្រធានស្ថាប័នគ្រប់គ្រង ICC។

គួរបញ្ជាក់ថា លោក Karim Khan មានអាយុ៥៦ឆ្នាំ បានច្រានចោលការចោទប្រកាន់ខាងលើ និងបានអះអាងថាលោកមិនបានប្រព្រឹត្តកំហុសអ្វីទេ។ ចំណែក ក្រុមអ្នកច្បាប់របស់លោកក៏បានចាត់ទុកការសម្រេចចិត្តដកតំណែងលោក Karim Khan មានបង្កប់ចេតនានយោបាយផងដែរ។ ការបោះឆ្នោតបញ្ចប់តំណែងលោក Karim Khan កើតមានឡើងចំពេល ICC កំពុងប្រឈមមុខនឹងការរិះគន់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែល ជាពិសេសបន្ទាប់ពីលោក Khan បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant កាលពីឆ្នាំ២០២៤ ជុំវិញឧក្រិដ្ឋកម្មសង្រ្គាមនៅហ្កាហ្សា។

ការបណ្ដេញលោក Karim Khan ចេញពីតំណែង នឹងបើកឱ្យមានការដំណើរការភ្លាមៗនូវនីតិវិធីបោះឆ្នោតដើម្បីជ្រើសរើសអគ្គរដ្ឋអាជ្ញាថ្មី៕