* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ហ៊ូទីវាយប្រហារលើអារ៉ាប៊ីសាអូឌីត ប៉ុន្មានម៉ោងក្រោយគំរាមសងសឹក (Video inside)

25-07-2026 14:00

(សាណា)៖ ក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់មានមូលដ្ឋានក្នុងប្រទេសយេម៉ែន បានអះអាងថាខ្លួនបានបើកការវាយប្រហារដោយបាញ់មីស៊ីលមួយគ្រាប់ លើអារ៉ាប៊ីសាអូឌីត នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីបានគំរាមសងសឹកទីក្រុងរីយ៉ាដ ខណៈសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាត្រូវបានពង្រីក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសុក្រ បានបើកការវាយប្រហារតាមផ្លូវអាកាសលើគោលដៅយោធារបស់ក្រុមហ៊ូទី នៅក្នុងទីក្រុងកំពង់ផែ Hodeida ដែលប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមឧទ្ទាមមួយនេះ បានរាយការណ៍ពីមនុស្ស២នាក់បានរងរបួស ក្រោយហ៊ូទីប្រកាសពីការបិទខ្ទប់សមុទ្រប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត និងវាយប្រហារលើកប៉ាល់ដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីត។ ក្រុមហ៊ូទីបានឱ្យដឹងថាការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីតលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងទីក្រុងកំពង់ផែ Hodeida និងកោះ Kamaran គឺជាទង្វើបង្កើនជម្លោះដ៏គ្រោះថ្នាក់ ហើយហ៊ូទីត្រូវតែសងសឹកវិញ។

ប្រព័ន្ធផ្សព្វផ្សាយរបស់ហ៊ូទី Ansarollah នៅព្រឹកថ្ងៃសៅរ៍នេះបានរាយការណ៍ថាការវាយប្រហារដោយមីស៊ីលមួយគ្រាប់របស់យេម៉ែនបានបង្កជាអគ្គិភ័យនៅក្នុងទីក្រុង Jizan ភាគខាងត្បូងអារ៉ាប៊ីសាអូឌីតស្ថិតនៅក្បែរសមុទ្រក្រហម។ ភ្លាមៗ ខាងអារ៉ាប៊ីសាអូឌីតមិនបានធ្វើអត្ថាធិប្បាយអ្វីទេ។ ប៉ុន្តែទីភ្នាក់ងារការពារជនស៊ីវិលរបស់អារ៉ាប៊ីសាអូឌីត នៅព្រឹកថ្ងៃសៅរ៍នេះបានចេញសារព្រមានទៅកាន់ប្រជាជនក្នុងទីក្រុង Jizan និងទីក្រុង Yanbu ជាមួយការក្រើនរំឮកការប្រុងប្រយ័ត្នចំពោះលទ្ធភាពនៃការវាយប្រហាររបស់ក្រុមហ៊ូទី។ សារព្រមានតែស្រាប់តែត្រូវបានដកចេញវិញ នៅប៉ុន្មាននាទី ក្រោយមក៕