* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ភាគខាងត្បូងប្រទេសចិនត្រៀមទប់ទល់នឹងព្យុះ Noul ផ្អាកសេវាដឹកជញ្ជូនសាធារណៈ

25-07-2026 16:52

(ប៉េកាំង)៖ ខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ដែលបង្កឡើងដោយព្យុះទីហ្វុង Noul បានចាប់ផ្ដើមវាយប្រហារលើប្រទេសចិន នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ស្របពេលអាជ្ញាធរជំរុញឱ្យប្រជាជនចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ហើយសេវាដឹកជញ្ជូនមួយចំនួនត្រូវផ្អាកសកម្មភាពជាបណ្ដោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Noul ដែលជាព្យុះទីហ្វុងទី១២ ក្នុងឆ្នាំនេះត្រូវបានព្យាករថានឹងវាយប្រហារលើតំបន់ឆ្នេរស្ថិតនៅចន្លោះទីក្រុងហុងកុង និងទីក្រុង Lufeng នៃខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន អាចនៅយប់ថ្ងៃសៅរ៍ ឬព្រឹកថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ អាជ្ញាធរឧតុនិយមចិនក៏បានព្រមានដែរថាខេត្ត Guangdong និងខេត្តក្បែរខាងដូចជា Fujian, Jiangxi និងខេត្ត Hunan អាចនឹងទទួលរងផលប៉ះពាល់ដោយផ្ទាល់ពីព្យុះ Noul ជាមួយការជំរុញឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្ន និងចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ហើយត្រូវតាមដានការព្រមាន ឬការព្យាករអាកាសធាតុ។

គិតត្រឹមល្ងាចថ្ងៃសុក្រម្សិលមិញ ប្រជាជន ២០ ០០០នាក់ ត្រូវបានជម្លៀសនៅតាមតំបន់មួយចំនួនក្នុងខេត្ត Guangdong ជាទីដែលអាជ្ញាធរបានចាប់ផ្ដើមផ្អាកដំណើរការសេវាផ្លូវដែកនៅថ្ងៃសៅរ៍នេះ។ រីឯរថភ្លើងល្បឿនលឿន និងរថភ្លើងធម្មតាត្រូវបានរំពឹងថានឹងផ្អាកនៅថ្ងៃអាទិត្យ។ មិនតែប៉ុណ្ណោះ ចាប់តាំងពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះផងដែរ ប្រតិបត្តិការនៅតាមអាកាសយានដ្ឋាននៅទូទាំងទីក្រុង ហុងកុង Guangzhou, ​Shenzhen, Zhuhai និងទីក្រុង Xiamen ក៏អាចនឹងរងផលប៉ះពាល់ផងដែរ៕