* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

នៅឯទីក្រុងដាម៉ាស​ ប្រមុខ UN សន្យាជួយកសាងប្រទេសស៉ីរីឡេីងវិញ (Video inside)

25-07-2026 21:31

(ដាម៉ាស)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានសន្យាផ្តល់ជំនួយសម្រាប់ការកសាងប្រទេសស៉ីរីឡើងវិញ អំឡុងពេលបំពេញទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុង Damascus ដោយប្រមុខ UN កំពុងកាន់តំណែងគិតចាប់តាំងពីឆ្នាំ២០០៩ ពោលគឺមុនផ្ទុះសង្គ្រាមស៉ីវិលស៉ីរី។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦។

ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA របស់ស៉ីរី បានរាយការណ៍ថា ប្រធានាធិបតី លោក Ahmed al-Sharaa បានទទួលស្វាគមន៍ លោក Guterres នៅវិមានប្រធានាធិបតីក្នុងទីក្រុង Damascus ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

បន្ទាប់ពីជំនួបនោះ​ លោក Guterres បានធ្វេីសន្និសីទសារព័ត៌មានរួមជាមួយរដ្ឋមន្ត្រីការបរទេសស៉ីរី លោក Asaad al-Shaibani ដោយបានថ្លែងថា «គ្មានប្រទេសណាមួយអាចងើបចេញពីជម្លោះដ៏ធ្ងន់ធ្ងរ ហើយកសាងខ្លួនឡើងវិញដោយខ្លួនឯងបានឡើយ»។ លោក Guterres បន្ថែមថា «យើងត្រូវតែជួយប្រទេសស៊ីរី ក្នុងឆន្ទៈ និងការប្តេជ្ញាចិត្តធ្វេីឱ្យបាន»។

ចំណែក លោក Shaibani បានបញ្ជាក់ជាថ្មីនូវសំណើសុំការគាំទ្របន្ថែមពីសហគមន៍អន្តរជាតិចំពោះស៉ីរី ជាពិសេសគឺសហភាពអឺរ៉ុប។ លោកបានលើកឡើងថា កិច្ចពិភាក្សារវាងលោក Guterres និងលោក Sharaa គឺផ្តោតលើការបង្កើនការគាំទ្រពី UN សម្រាប់ការកសាងឡើងវិញ និងផែនការរបស់រដ្ឋាភិបាលក្នុងការបិទជំរំជនភៀសខ្លួន។

គួរបញ្ជាក់ថា ទស្សនកិច្ចរបស់លោក Guterres គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ប្រទេសស៉ីរី ចាប់តាំងពីការទម្លាក់អតីតប្រធានាធិបតី Bashar al-Assad នៅចុងឆ្នាំ២០២៤ ដែលបានបិទបញ្ចប់សង្គ្រាមស៉ីវិលតាំងពីឆ្នាំ២០១១ និងបានបើកផ្លូវទៅរកដំណាក់កាលអន្តរកាលមួយ៕