* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ៉ីរ៉ង់​អះអាង​ថា ​​លក់​ប្រេងបាន​១៨​ពាន់​លាន​ដុល្លារ ​អំឡុង​សង្គ្រាម​និង​បទ​ឈប់​បាញ់ជាមួយអាមេរិក (Video inside)

26-07-2026 09:46

(​តេហេរ៉ង់)៖ ក្រសួង​ប្រេងអ៉ីរ៉ង់ ​កាលពី​ថ្ងៃ​សៅរ៍​ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ បាន​ឲ្យ​ដឹង​ថា ប្រទេសរបស់​ខ្លួន​ អាច​លក់​ប្រេង​បាន​សរុប​ជាទឹកប្រាក់ ១៨​ពាន់​លាន​ដុល្លារ​ ក្នុង​អំឡុង​សង្គ្រាម​និង​បទ​ឈប់​បាញ់ ​ជាមួយ​សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួង​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​ថា «ក្រសួង​​លក់​ប្រេង​បាន១១,៥​ពាន់​លាន​ដុល្លារ​ក្នុង​អំឡុង​សង្គ្រាម ​និងបាន​៦,៥​ពាន់​លាន​ដុល្លារ​ក្នុង​អំឡុង​បទ​ឈប់​បាញ់» ដែល​បាន​ដួលរលំទៅវិញ កាលពេលថ្មីៗនេះ។ សេចក្តី​ថ្លែងការណ៍​បាន​បន្ថែម​ថា «នេះគឺ​គ្របដណ្តប់​ជាង​៦០​ភាគរយ​នៃ​ចំណូល​ប្រេង​ដែល​ត្រូវបាន​ព្យាករ ​នៅក្នុងកញ្ចប់​ថវិកា​ប្រចាំ​ឆ្នាំ​ ចំពោះមុខវិបត្តិដែលកើតឡើង»។ ប៉ុន្តែគេចាំថាកាលពី​ចុង​ខែ​មិថុនា លោក Mohammad Bagher Ghalibaf ដែលជាប្រធាន​សភានិង​ជា​អ្នកដឹកនាំកិច្ចចរចា​របស់​អ៉ីរ៉ង់​ ធ្លាប់និយាយ​ថា​ អ៉ីរ៉ង់​មិន​អាច​នាំចេញ​ប្រេង​បាន​ទេ​ ក្នុង​អំឡុង​ពេល​សហរដ្ឋអាមេរិក​បិទ​ខ្ទប់កំពង់ផែ​របស់​ខ្លួន។

គួរបញ្ជាក់ថា ការ​វាយប្រហារ​របស់​សហរដ្ឋអាមេរិក-អ៉ីស្រាអែល​លើ​អ៉ីរ៉ង់ ​បាន​បង្កឱ្យ​ផ្ទុះជា​សង្គ្រាមរាលដាលនៅមជ្ឈិមបូព៌ា កាលពី​ថ្ងៃ​ទី​២៨ ​ខែ​កុម្ភៈ ដែល​ជំរុញ​ឲ្យ​អ៊ីរ៉ង់​សងសឹក​ទៅលើ​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក នៅ​ក្នុង​តំបន់។ បទ​ឈប់​បាញ់​ ដែលអនុវត្តតាំងពី​ខែ​មេសា​ បាន​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ភាគច្រើន ប៉ុន្តែ​អរិភាព​ស្រាប់តែបានផ្ទុះឡើងវិញកាលពីប៉ុន្មានសប្តាហ៍មុន ខណៈ​ដែល​សត្រូវ​ទាំងពីរ​ប្រយុទ្ធ​ដណ្តើម​ការ​គ្រប់គ្រង​ច្រក​សមុទ្រ Hormuz ដ៏​សំខាន់៕