* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ត្រាំ សម្រេចផ្អាកការវាយប្រហារយោធាដែលធ្វើឡើងជាប់រាល់ថ្ងៃប្រឆាំងអ៉ីរ៉ង់ ដើម្បីផ្តល់ឱកាសជាថ្មីដល់កិច្ចចរចា (Video inside)

26-07-2026 11:40

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឱ្យយោធាអាមេរិកផ្អាកការការវាយប្រហារថ្មីលើអ៉ីរ៉ង់ ដែលជាការបញ្ចប់ប្រតិបត្តិការវាយប្រហារប្រចាំថ្ងៃ ធ្វើឡើងអស់រយៈពេលជិតពីររសប្តាហ៍។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក Axios កាលពីថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដោយដកស្រង់សម្តីពីប្រភពដែលដឹងពីការសម្រេចចិត្តនេះ។

បន្ទាប់ពីបានយល់ព្រមឱ្យមានការវាយប្រហារជាប់រាល់ថ្ងៃ អស់រយៈពេល១៣ថ្ងៃកន្លងមក លោក ត្រាំ បានសម្រេចចិត្តមិនអនុញ្ញាតផែនការវាយប្រហារ កាលពីថ្ងៃសុក្រសប្តាហ៍នេះឡើយ។ វាមិនទាន់ច្បាស់ទេថា តើការផ្អាកនេះគ្រាន់តែបណ្តោះអាសន្ន ឬជាការផ្លាស់ប្តូរទូលំទូលាយមួយ។ សេចក្តីរាយការណ៍ របស់ Axios បានអះអាងថា ការសម្រេចចិត្តនេះបង្ហាញថា លោក ត្រាំ ហាក់ចង់ទុកលទ្ធភាពកាន់តែច្រើនសម្រាប់កិច្ចប្រឹងប្រែងការទូត ហើយលោកជឿថា កម្រិតនៃការវាយប្រហាររបស់អាមេរិកបច្ចុប្បន្ន បានឈានដល់ដែនកំណត់ជាក់ស្តែងរបស់វា ដោយមិនត្រូវពង្រីកទៅជាការប្រយុទ្ធទ្រង់ទ្រាយធំ។ ទោះបីជាកងទ័ពអាមេរិកនៅតែបន្តត្រៀមលក្ខណៈសម្រាប់ការកើនឡើងខ្លាំងថែមទៀតនៃជម្លោះក៏ដោយ លោកប្រធានាធិបតី មិនទាន់បានបញ្ជាឲ្យធ្វើបែបនោះនៅឡើយទេ។

ថ្លែងនៅសេតវិមាន លោក ត្រាំ បានលើកឡើងថា លោកអាចបន្តឬបង្កើនការវាយប្រហារ រួមទាំង ««ការកម្ទេចអ្វីៗទាំងអស់ដែលអ៉ីរ៉ង់មាន» ប៉ុន្តែលោកបានថ្លែងថា យុទ្ធសាស្ត្រឆ្លាតវៃជាងនេះ គឺសម្រេចឱ្យបានកិច្ចព្រមព្រៀងផ្លូវការជាមួយអ៉ីរ៉ង់។ លោក ត្រាំ បានបន្ថែមថា «យើងកំពុងនិយាយជាមួយអ៉ីរ៉ង់ឥឡូវនេះ។ ខ្ញុំគិតថា ពួកគេកាន់តែមានភាពប្រាកដប្រជាជាងមុន។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការវាយប្រហារ ប៉ុន្តែយើងកំពុងនិយាយជាមួយពួកគេ»»។ ក្រោយមកទៀត នៅឯពិធីជប់លៀងទទួលទានអាហារពេលល្ងាច ជាមួយសមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន លោក ត្រាំ បានថ្លែងថា លោកមិនទាន់ជឿថា អ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ក្នុងការឈានដល់កិច្ចព្រមព្រៀងនៅឡើយទេ ប៉ុន្តែលោកនៅមានឆន្ទៈបន្តរង់ចាំស្តាប់ពួកគេ។

គួរបញ្ជាក់ថា បទបញ្ជាផ្អាកការវាយប្រហារលើអ៉ីរ៉ង់របស់លោក ត្រាំ គឺកើតឡើងមិនយូរប៉ុន្មាន បន្ទាប់ពីគណៈប្រតិភូនៃប្រទេសអូម៉ង់ បានទៅដល់ទីក្រុងតេហេរ៉ង់ ដើម្បីពិភាក្សាអំពីការរៀបចំថ្មីមួយ សំដៅបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ប្រភពក្នុងតំបន់បានឲ្យដឹងថា ការចរចាមានភាពរីកចម្រើន ហើយអូម៉ង់និងអ៉ីរ៉ង់ អាចឈានដល់ការព្រមព្រៀងគ្នានៅចុងសប្តាហ៍នេះ បន្ទាប់មកលោក ត្រាំ នឹងសម្រេចចិត្តថា តើត្រូវទទួលយកការព្រមព្រៀងដែលបានស្នើឡើងនោះ ដែរឬអត់៕