* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

«បណ្តុំ​វិកិណ្ណដ្ឋាន​បុរាណឧស្សាហកម្ម​សិប្បកម្ម​ប៉សឺឡែន Jingdezhen» ត្រូវ​ដាក់​បញ្ចូល​ក្នុង​បញ្ជីបេតិកភណ្ឌពិភពលោកដោយជោគជ័យ

26-07-2026 13:35

(ប៉េកាំង)៖ នៅថ្ងៃទី ២៥ ខែកក្កដា តាម​ម៉ោង​ក្នុងតំបន់​ បន្ទាប់​ពីការពិនិត្យពិភាក្សានៅក្នុងកិច្ច​ប្រជុំលើកទី ៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូនៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង ​គម្រោង​នៃ​ «បណ្តុំ​វិកិណ្ណដ្ឋាន​បុរាណឧស្សាហកម្ម​សិប្បកម្ម​ប៉សឺឡែន Jingdezhen»(Jingdezhen Handicraft Porcelain Industry Sites)ដែលបានស្នើដោយប្រទេសចិន ត្រូវ​បាន​​ដាក់​បញ្ចូល​ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយជោគជ័យ។ គិត​រហូត​ដល់​បច្ចុប្បន្ន​ ចំនួន​បេតិកភណ្ឌពិភពលោករបស់​ប្រទេសចិនបានឡើង​ដល់ ៦១ គម្រោង​។

សូម​បញ្ជាក់​ថា​​ «បណ្តុំវិកិណ្ណដ្ឋានបុរាណឧស្សាហកម្មសិប្បកម្មប៉សឺឡែន Jingdezhen » គឺជាបណ្តុំវិកិណ្ណដ្ឋានបុរាណដែល​តំណាងឱ្យ​ប្រព័ន្ធឧស្សាហកម្មសិប្បកម្មប៉សឺឡែន Jingdezhen ចាប់ពីសតវត្សទី ១០ ដល់សតវត្សទី ១៩​ ដែល​បង្ហាញពីដំណើរការ​ការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិត នៃបច្ចេកទេសសិប្បកម្មប៉សឺឡែន សិល្បៈប៉សឺឡែន និងឧស្សាហកម្មផលិតប៉សឺឡែន​របស់ចិន និង​ជា​សក្ខីភាពដែលបង្ហាញថា សិប្បកម្មប៉សឺឡែនរបស់​ចិន​បានជះ​ឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់​ការអភិវឌ្ឍ​ឧស្សាហកម្មសិប្បកម្មប៉សឺឡែនពិភពលោក​​ ព្រម​ទាំងការផ្លាស់ប្តូរ ​និងការរៀនសូត្រពី​អរិយធម៌​គ្នាទៅវិញទៅមក។

លោក Rao Quan អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន​ និងជាអគ្គ​នាយកនៃ​រដ្ឋបាលជាតិ​បេតិកភណ្ឌវប្បធម៌ចិន​ បានតំណាង​ឱ្យ​រដ្ឋាភិបាលចិនធ្វើ​ការ​សន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងបំពេញតាមអនុសញ្ញាបេតិកភណ្ឌពិភពលោក ដើម្បី​ពង្រឹងការអភិរក្ស​ ការ​បន្តវេន​ និងការប្រើប្រាស់បេតិកភណ្ឌ​ជាប្រព័ន្ធនិង​ទូទៅ​ ធ្វើកិច្ច​ខំប្រឹង​ប្រែងជាមួយអង្គការអន្តរជាតិ និង​រដ្ឋ​ជាហត្ថលេខីនានា​ ដើម្បីរួមគ្នាការពារទ្រព្យសម្បត្តិ នៃអរិយធម៌មនុស្សជាតិឱ្យ​បាន​ល្អ​៕

វិទ្យុមិត្តភាពកម្ពុជាចិន