* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្គាហ្សា សម្លាប់មន្ត្រីសន្តិសុខជាន់ខ្ពស់របស់ក្រុមហាម៉ាស

26-07-2026 20:47

(គែរ)៖ អាជ្ញាធរប៉ាឡេស្ទីនបានឱ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល​ នៅថ្ងៃអាទិត្យនេះ បានសម្លាប់មន្ត្រីសន្តិសុខជាន់ខ្ពស់របស់ក្រុមហាម៉ាសម្នាក់ និងសហការីម្នាក់ទៀត ពេលពួកគេកំពុងជិះរថយន្តនៅភាគកណ្តាលតំបន់ហ្គាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ជនរងគ្រោះគឺ លោក វ៉ាអែល អែល ឡេដាវី (Wael El-Ledawi) ប្រធានសន្តិសុខតំបន់ហ្គាហ្សាកណ្តាល និងលោក រ៉ាម៉េស អាប៊ូ ស៊ីរីក (Ramez Abu Zraiq)។ យោធាអ៊ីស្រាអែលបានទទួលស្គាល់ថា ខ្លួនពិតជាបានវាយប្រហារលើសកម្មប្រយុទ្ធហាម៉ាសមែន ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតទេ។ កន្លងមក អ៊ីស្រាអែលតែងតែសម្លាប់ប៉ូលិសហាម៉ាស ដោយចោទថាជាកម្លាំងប្រដាប់អាវុធ ខណៈហាម៉ាសចោទអ៊ីស្រាអែលថា មានចេតនាចង់បង្កភាពវឹកវរ និងបំពានបទឈប់បាញ់កាលពីខែតុលា។

យោងតាមមន្ត្រីសុខាភិបាលហ្គាហ្សា ទោះបីជាមានបទឈប់បាញ់ក្តី ប៉ុន្តែការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្តកើតមានស្ទើររាល់ថ្ងៃ ដែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង ១,១៩០នាក់មកហើយ (ភាគច្រើនជាជនស៊ីវិល) ខណៈអ៊ីស្រាអែលក៏បាត់បង់ទាហាន ៤នាក់ផងដែរ។

បច្ចុប្បន្ន អ៊ីស្រាអែលគ្រប់គ្រងប្រហែល ៦៤ភាគរយនៃផ្ទៃដីហ្គាហ្សា ខណៈដែលប្រជាជនប៉ាឡេស្ទីនជិត ២លាននាក់ ត្រូវរស់នៅយ៉ាងវេទនា និងកកកុញបំផុតក្នុងតំបន់ឆ្នេរតូចចង្អៀត ក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស៕