* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* ក្រោយនាំភរិយា និងកូនទៅលេង Walk Street សម្រេចដូចបំណង, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង
* ប្រេសិតអាមេរិក បំពេញទស្សនកិច្ចនៅរដ្ឋធានីកៀវ ក្រោយជួបពិភាក្សាជាមួយលោក ពូទីន នៅទីក្រុងមូស្គូ
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការតាំងពិព័ណ៌រូបថតរបស់សារព័ត៌មាន Le Figaro ជាសាក្សីប្រវត្តិសាស្ត្ររស់ ដើម្បីការពារកុំឲ្យរដ្ឋថៃឈ្លានពានបំផ្លាញអរិយធម៌មនុស្ស
* បញ្ចប់មុខតំណែងលោក ថូ សំណាង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
* ស្រា ទ្រី វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃ លួចបាញ់ប្រហារក្រោយពេលមានបទឈប់បាញ់
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កៀវរងការវាយប្រហារដោយមីស៊ីល ខណៈរុស្ស៊ី និងអ៊ុយក្រែនចោទគ្នាទៅវិញទៅមកពីការសម្លាប់ជនស៊ីវិល

26-07-2026 20:54

(កៀវ)៖ រដ្ឋធានីកៀវរបស់ប្រទេសអ៊ុយក្រែន បានទទួលរងការវាយប្រហារដោយមីស៊ីលផ្លោងពីសំណាក់កងកម្លាំងរុស្ស៊ីនៅព្រឹកព្រលឹមថ្ងៃអាទិត្យ ខណៈដែលការទម្លាក់គ្រាប់បែកនៅតាមតំបន់ផ្សេងៗទៀតនៅពេលថ្ងៃ បានបណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត។ ចំណែកឯភាគីរុស្ស៊ីវិញ ក៏បានអះអាងផងដែរថា ជនស៊ីវិល ៤នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន នៅក្នុងទីក្រុងកាន់កាប់ដោយរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កងទ័ពអាកាសអ៊ុយក្រែនបានរាយការណ៍ថា កាលពីយប់មិញ រុស្ស៊ីបានបាញ់មីស៊ីលផ្លោងចំនួន ៧គ្រាប់ និងដ្រូនចំនួន ១៣៦គ្រឿង មកលើប្រទេសអ៊ុយក្រែន។ នៅក្នុងការវាយប្រហារពេលថ្ងៃ មនុស្សម្នាក់បានស្លាប់ និង ១២នាក់ទៀតរងរបួសនៅទីក្រុង ខាកគីវ (Kharkiv) ខណៈការវាយប្រហារដោយគ្រាប់បែករអិល (Glide Bomb) នៅទីក្រុង សាផូរីហ្ស៊ីយ៉ា (Zaporizhzhia) បានសម្លាប់មនុស្សម្នាក់ និងរបួស ៦នាក់។

អភិបាលក្រុងកៀវ លោក វីតាលី ក្លីតឆ្កូវ (Vitali Klitschko) បានបញ្ជាក់ថា គ្រាប់មីស៊ីលបានបង្កឱ្យមានអគ្គិភ័យឆាបឆេះអគារស្នាក់នៅមួយកន្លែង និងធ្វើឱ្យមនុស្ស ៣នាក់រងរបួសក្នុងរដ្ឋធានី។ គួររំលឹកថា កាលពីថ្ងៃសុក្រ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) ធ្លាប់បានព្រមានរួចជាស្រេចថា ការវាយប្រហាររបស់រុស្ស៊ីអាចនឹងកើតឡើងក្នុងរយៈពេល ៤៨ម៉ោង។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានដកស្រង់សម្តីអភិបាលក្រុង ហ័រលីវកា (Horlivka) ក្នុងតំបន់ដូណេត (Donetsk) ដែលលើកបន្តុបដោយរុស្ស៊ីថា ជនស៊ីវិល ៤នាក់ត្រូវបានសម្លាប់ដោយដ្រូនរបស់អ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់ព័ត៌មានលម្អិតនោះទេ។ កាលពីថ្ងៃសៅរ៍ អាជ្ញាធររុស្ស៊ីក៏បានចោទប្រកាន់អ៊ុយក្រែនថាមានចេតនាវាយប្រហារជនស៊ីវិល បន្ទាប់ពីមនុស្ស ១២នាក់បានស្លាប់ក្នុងជំរំលំហែកាយមួយ នៅតំបន់គ្រប់គ្រងដោយរុស្ស៊ី។

ទោះជាយ៉ាងណា ទាំងរុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែបានចេញមុខបដិសេធរាល់ការចោទប្រកាន់ថា ខ្លួនបានកំណត់គោលដៅវាយប្រហារដោយចេតនាទៅលើជនស៊ីវិល បើទោះបីជាសង្គ្រាមតាំងពីដើមឆ្នាំ២០២២ មកនេះ បានឆក់យកជីវិតជនស៊ីវិលរាប់ពាន់នាក់ (ភាគច្រើនជាជនជាតិអ៊ុយក្រែន) ក៏ដោយ៕